បើអ្នកចង់ក្លាយជាប្រពន្ធដែលមនុស្សគ្រប់គ្នាស្ងើចសរសើរ មិនដាច់ពីមាត់ អ្នកអាចអនុវត្តតាមខាងក្រោមនេះបាន ហើយប្តីអ្នកនឹងមានមុខមាត់ដូចគ្នា។តើគួរតែធ្វើអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែរៀនសូត្រអ្វីដែលថ្មីជានិច្ច ហើយមិនត្រូវឈប់ពីការងារទេ ត្រូវតែធ្វើការដើម្បីមានទំនាក់ទំនងជាមួយសង្គមឱ្យបានច្រើន នោះនៅពេលដែលអ្នកទៅចូលរួមកម្មវិធីផ្សេងៗជាមួយប្តីអ្នក អ្នកនឹងចេះគ្រប់យ៉ាងនៅពេលដែលគេសួរ។
- អ្នកត្រូវតែឧស្សាហ៍ហាត់ប្រាណ មិនត្រូវរៀបការហើយមិនចង់ស្អាតទេ ព្រោះការហាត់ប្រាណនេះមិនត្រឹមតែអាចធ្វើឱ្យអ្នកស្អាត ថែមទាំងអាចធ្វើឱ្យអ្នកមានសុខភាពល្អទៀត ហើយនៅពេលដែលអ្នកស្អាត ទៅដល់ណាក៏គេសរសើរ នោះប្តីអ្នកនឹងមានមុខមាត់ណាស់។
- អ្នកត្រូវតែមានចិត្តទូលាយ មិនត្រូវប្រកាន់ច្រើន មិនត្រូវខឹងច្រើន ទើបអ្នកអាចចុះសម្រុងជាមួយអ្នកដទៃបានយ៉ាងងាយស្រួល នោះអ្នកដទៃនឹងសរសើរថាអ្នកជាមនុស្សដែលមានចិត្តព្រះ។
- អ្នកត្រូវតែរៀនសូត្រឱ្យបានច្រើន ដោយចេះគ្រប់មុខ មិនថាភ្លេង ឬវិជ្ជាមេផ្ទះ ឬការងារក្រុមហ៊ុនទេ អ្នកត្រូវតែចេះ ហើយធ្វើឱ្យបានល្អ នោះអ្នកនឹងក្លាយជាប្រពន្ធល្អក្នុងកែវភ្នែកអ្នកដទៃ និងក្នុងភ្នែកប្តីអ្នក។
- ចំនុចដែលសំខាន់បំផុតគឺអ្នកត្រូវតែចេះគួរសម និងគោរពអ្នកដទៃ មិនត្រូវធ្វើឬកក្រអើតក្រទមឡើយ ជាងនេះទៅទៀតអ្នកត្រូវតែចេះជួយអ្នកដទៃឱ្យបានច្រើនជាងអ្នកដទៃជួយអ្នកហើយមិនត្រូវមើលងាយអ្នកដទៃទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)