ធម្មតាមេជីវិតឈ្មោលមានសារៈសំខាន់ណាស់ក្នុងការជួយដល់ការមានផ្ទៃពោះ ហើយកាលណាដែលចំនួនរបស់វាមានតិច និងគ្មានចលនាខ្លាំងក្លាទេ វាពិតជាធ្វើឲ្យការមានផ្ទៃពោះតែងតែទទួលបានការបរាជ័យជាមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការស្លៀកសម្លៀកបំពាក់តឹងៗ ក៏អាចប៉ះពាល់ដល់ការលូតលាស់របស់មេជីវិតឈ្មោលដែរ ជាពិសេសបុរសដែលមានបញ្ហាមេជីវិតឈ្មោលមានតិចស្រាប់។ ទម្លាប់អាការៈដូចជា ជក់បារី និងញ៉ាំគ្រឿងស្រវឹងច្រើន ក៏អាចប៉ះពាល់ដល់មុខងារផ្លូវភេទរបស់ពួកគេដែរ។

សម្រាប់គូស្វាមីភរិយាដែលត្រៀមខ្លួនជាស្រេចសម្រាប់ធ្វើជាឪពុកម្តាយគេ តែបែរជាត្រូវចំណាយពេលវេលាច្រើនឥទ្ធប្រយោជន៍ និងមិនទទួលជោគជ័យទៀត ដោយសារតែមេជីវិតឈ្មោលមិនគ្រប់គ្រាន់ ដូច្នេះយកល្អខាងប្រុសគួរតែធ្វើយ៉ាងណាចៀសវាងនូវរឿងដូចខាងក្រោមនេះឲ្យបានផង៖

ភាពក្តៅ

ការដែលយើងរស់នៅក្នុងសីតុណ្ហភាពក្តៅចាប់ពី ៣៦,៦អង្សាឡើងទៅ ការផលិតរបស់មេជីវិតឈ្មោលត្រូវបានកាត់បន្ថយ និងចំនួន និងភាពរឹងមាំរបស់វាក៏ថយចុះដែរ ដែលជាហេតុនាំឲ្យថយចុះដល់សមត្ថភាពនៃការបន្តពូជទៀត។ រឿងនេះមិនមែននិយាយតែអាកាសធាតុខាងក្រៅទេ តែការត្រាំក្នុងទឹកក្តៅ Jacuzzi កម្តៅចេញពីកុំព្យូទ័រឡេបថប់ក៏អាចជាដើមហេតុនៃរឿងនេះដែរ។ 

សម្លៀកបំពាក់តឹងៗ

ការដែលស្លៀកពាក់សម្លៀកបំពាក់តឹងៗពេកជាពិសេស ខោទ្រនាប់ អាចរំខានដល់ការផលិត និងការលូតលាស់របស់មេជីវិតឈ្មោលបាន។ ដូច្នេះសមត្ថភាពរបស់កូនទាហានតូចៗរបស់អ្នកពិតជាថយចុះខ្លាំងជាមិនខាន។ 

ការធាត់ជ្រុល

បុរស និងស្រ្តីច្រើនតែមានឥទ្ធិពលមួយស្មើគ្នាពីបញ្ហាអតុល្យភាពអ័រម៉ូនដោយសារតែជាតិខ្លាញ់ក្នុងខ្លួនច្រើនពេក ជាពិសេសការធាត់ជ្រុលតែម្តង។ បញ្ហានោះគឺតែងតែទាក់ទងនឹងការមិនអាចមានកូនបានតែម្តង។ 

ទូរស័ព្ទដៃ

តាមការសិក្សាបានសន្និដ្ឋានថា កាំរស្មីវិទ្យុសកម្មរបស់ទូរស័ព្ទអាចនឹងសម្លាប់មេជីវិតឈ្មោលបាន ជាពិសេសបុរសដែលប្រើទូរស័ព្ទដៃរយៈពេលយូរៗពេក។

ការប្រើថ្នាំនិងគ្រឿងស្រវឹង

ការជក់បារី ការញ៉ាំគ្រឿងស្រវឹង និងការប្រើថ្នាំញៀន ត្រូវបានគេរកឃើញថា អាចកាត់បន្ថយឥទ្ធិពលនៃគុណភាពរបស់មេជីវិតឈ្មោល ព្រមទាំងសមត្ថភាពបន្តពូជថែមទៀតផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាក៏រំខានដល់មុខងារផ្លូវភេទមនុស្សយើងផងដែរ៕

Loading...