ជំងឺកូនពងក្នុងពេលមានផ្ទៃពោះ អាចហៅតាមពាក្យបច្ចេកទេសថា Molar Pregnancy ឬ Hydatidiform Mole ដែលវាជាដុំសាច់មិនមែនមហារីក និងកើតឡើងក្នុងស្បូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺនេះចាប់ផ្តើមកើតមាននៅពេលដែលមេជីវិតញីនិងឈ្មោលរលាយចូលគ្នា តែមិនមែនកើតជាអំប្រ៊ីយ៉ុងកូនទេ គឺដុំសាច់គីសមិនធម្មតាទៅវិញ។
ជំងឺកូនពងក្នុងពេលមានផ្ទៃពោះមានពីរប្រភេទ គឺប្រភេទពេញលេញ និងមិនពេញលេញ។ ប្រភេទពេញលេញគឺ គ្មានអំប្រ៊ីយុងកូន ឬសុកកូនតែម្តង។ ចំណែកមិនពេញលេញវិញ គឺអំប្រ៊ីយ៉ុងកូនមានលក្ខណៈមិនធម្មតា និងអាចមានសុកខ្លះធម្មតាដែរ។ ទោះបីជាអ៊ំប្រ៊ីយ៉ុងកូនចាប់ផ្តើមលូតលាស់ក៏ដោយ តែវាការលូតលាស់ខុស និងគ្មានជីវិតឡើយ។
បើសិនជាគ្រូពេទ្យសង្ស័យថាអ្នកមានជំងឺកូនពងក្នុងពេលមានផ្ទៃពោះហើយនោះ គាត់អាចនឹងធ្វើតេស្តឈាមដើម្បីវាស់អំពីកម្រិតអ័រម៉ូន Human Chorionic Gonadotropin (HCG) ដែលជាអ័រម៉ូនមានផ្ទៃពោះក្នុងឈាម ព្រមទាំងត្រូវការថតអេកូបន្ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ការមានផ្ទៃពោះភ្លាមៗ ស្បូន និងបំពង់ដៃស្បូនគឺនៅជិតនឹងទ្វារមាសជាងពោះ ដូច្នេះការថតអេកូអាចនឹងត្រូវធ្វើដោយដាក់ឧបករណ៍នៅក្នុងទ្វារមាស។
ការថតអេកូរកឃើញជំងឺកូនពងប្រភេទពេញក្នុងពេលមានផ្ទៃពោះអាចរកឃើញបានក្នុងសប្តាហ៍ទី៨ ឬទី៩នៃការមានផ្ទៃពោះ ហើយអាចបង្ហាញលទ្ធផលដូចជា៖
- គ្មានវត្តមានអំប្រ៊ីយុង ឬកូន
- គ្មានទឹកភ្លោះ
- គីសសុកនោះក្រាសដែលស្ថិតក្នុងស្បូន
- មានគីសនៅក្រពេញអូវ៉ែទៀត
ចំពោះលទ្ធផលរកឃើញថាជាកូនពងមិនពេញលេញក្នុងពេលថតអេកូគឺ៖
- ទារកលូតលាស់យឺត
- មានទឹកភ្លោះតិច
- សុកក្រាស
បើសិនជាគ្រូពេទ្យរកឃើញថាអ្នកមានជំងឺកូនពងក្នុងពេលមានផ្ទៃពោះហើយ គាត់ប្រហែលជាត្រូវការពិនិត្យរកបញ្ហាផ្សេងៗទៀតដែរដូចជា៖
- ការត្រៀមក្រឡាភ្លើង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លើសអ័រម៉ូនទីរ៉ូអ៊ីត
- ជំងឺខ្វះគ្រាប់ឈាមក្រហម៕