វីតាមីន E មានសារៈសំខាន់ណាស់សម្រាប់រាងកាយមនុស្ស ព្រោះវាដើរតួនាទីជាអង់ទីអុកស៊ីដង់ដើម្បីជួយឲ្យជាតិខ្លាញ់ក្នុងខ្លួនធ្វើការបានយ៉ាងល្អ។ សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់កំពុងតែកង្វះវីតាមីន E ដោយសារតែការញ៉ាំអាហារមិនបានត្រឹមត្រូវ និងអាហារកែឆ្នៃច្រើនពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាការៈ ៧យ៉ាងដែលបញ្ជាក់ថា អ្នកកំពុងតែកង្វះវីតាមីន Eក្នុងខ្លួនហើយ។
កោសិការគ្រាប់ឈាមក្រហម
កោសិកាគ្រាប់ឈាមក្រហមមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ដូច្នេះ នៅពេលវាមានការចុះខ្សោយ ឬថយចុះចំនួននោះ វាអាចដោយសារតែការកង្វះវីតាមីន E នេះហើយ។ វីតាមីន E ផ្តល់ជាប្រូតេអ៊ីនក្នុងកោសិកាដែលអាចដឹកនាំអុកស៊ីសែនតាមរយៈអេម៉ូគ្លូប៊ីនបាន។
ជ្រុះសក់
បើសិនជាអ្នកសម្គាល់ឃើញថា សក់ជ្រុះច្រើន ឬសក់ទៅជាស្ងួតខ្លាំង មានន័យថា អ្នកមិនមានវីតាមីន E គ្រប់គ្រាន់ក្នុងរាងកាយឡើយ។ វីតាមីន E នឹងជួយសក់កាន់តែរឹងមាំតាំងពីគល់ដល់ចុង។ អាការៈកង្វះវីតាមីន E គឺជាការជ្រុះសក់លឿន ឬ សក់ស្ងួតខ្លាំង។
ភ្នែកឡើងបាយ
បើសិនជាអ្នកសម្គាល់ឃើញថា ភ្នែកប្រែទៅជាលល្អក់ មានន័យថាទៅអ្នកខ្វះវីតាមីន E ហើយ។ រឿងនេះអាចនឹងកើតឡើងលើភ្នែកទាំងសងខាងតេម្តង។ ដូច្នេះអ្នកគួរតែញ៉ាំវីតាមីន E ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ក្មេងខ្សោយសាច់ដុំ
ទោះបីជាការខ្សោយសាច់ដុំអាចជាសញ្ញាមួយរបស់ជំងឺអ្វីផ្សេងក៏ដោយ ក៏វាមិនអាចទាត់ចោលថា មិនទាក់ទងនឹងការកង្វះវីតាមីន E ឡើយ ជាពិសេសក្មេងៗតែម្តង។
រមួលក្រពើ
អ្នកដែលកង្វះវីតាមីន E ក្នុងខ្លួនក៏អាចកើតមានបញ្ហារមួលក្រពើបានដែរ។ វានឹងកើតឡើងជាញឹកញាប់ក្នុងពេលដែលអ្នកមានជំងឺ។ បើសិនជាអ្នកសម្គាល់ឃើញបែបនេះច្រើនដង មានន័យថា អ្នកនឹងត្រូវការវីតាមីន E បន្ថែមហើយ។
របួសក្រជា
អ្នកអាចប្រាកដថា រាងកាយមានវីតាមីន E គ្រប់គ្រាន់បើសិនជារបួសអ្នកឆាប់ជាដូចធម្មតា។ បញ្ហានឹងកើតមាននៅពេលរបួសទៅជាត្រូវការពេលយូរជាងធម្មតា ហើយវាក៏ជាអ្វីដែលរាងកាយប្រាប់ថាកង្វះវីតាមីន E ដែរ។
ចំណង់ផ្លូវភេទថយចុះ
អាការៈមួយផ្សេងទៀតនៃការកង្វះវីតាមីន E គឺការថយចុះចំណង់ផ្លូវភេទលើមនុស្សពេញវ័យ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកយល់ថា មិនសូវមានចំណង់ផ្លូវភេទនោះ ចូរគិតដល់ការកង្វះវីតាមីន E ក្នុងខ្លួនផង៕