សព្វថ្ងៃនេះ មានវិធីព្យាបាលជំងឺដោយខ្លួនឯងកាន់តែច្រើនហើយដែលមនុស្សយើងអាចធ្វើបាន ហើយក្នុងនោះក៏មានជំងឺមហារីកផងដែរ។ ដំឡូងបារាំងឆៅគឺជាផ្នែកមួយនៃគ្រឿងផ្សំធម្មជាតិដើម្បីព្យាបាលជំងឺទាំងនោះដែរ ហើយក៏មានប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការស្រាវជ្រាវបានឲ្យដឹងថា ទឹកដំឡូងបារាំងឆៅត្រូវបានគេអះអាងថាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកក្រពះ ទឹកនោមផ្ងែម មហារីក លើសសម្ពាថឈាម និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ក្រៅពីនេះ អ្នកក៏អាចប្រើទឹករបស់វាកាត់បន្ថយស្នាមខ្មៅៗក្រោមភ្នែក និងព្យាបាលបញ្ហាសក់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែចៀសវាងដំឡូងបារាំងណាដែលសម្បកខាងក្នុងរបស់វាមានពណ៌បៃតង ព្រោះវាអាចប៉ះពាល់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរ។ 

អ្នកដែលមានបញ្ហារលាកក្រពះ គួរតែញ៉ាំទឹកដំឡូងបារាំងមួយស្លាបព្រាបាយលាយជាមួយទឹកមួយចំនួនមុនពេលញ៉ាំអាហារមួយម៉ោង។ ចំពោះអ្នកមានបញ្ហាក្រពះពោះវៀនវិញ គួរតែញ៉ាំទឹកដំឡូងបារាំង ៥០មីលីលីត្រពេលពោះទទេព្រឹកឡើង និងចំណុះដូចគ្នាមុនពេលញ៉ាំអាហារពេលថ្ងៃ និងយប់ កន្លះម៉ោង។ 

ក្រៅពីដោះស្រាយបញ្ហាក្រពះពោះវៀន ទឹកដំឡូងបារំាងក៏អាចជួយបញ្ចុះជាតិស្ករក្នុងឈាម ព្យាបាលបញ្ហាផ្លូវដង្ហើម និងមហារីកទៀតផង។ បើយោងទៅតាមវេជ្ជបណ្ឌិត Kagamine ជាសាស្រ្តាចារ្យម្នាក់នៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Akita ប្រទេសជប៉ុន បានធ្វើការបែកចែកសារធាតុសំខាន់របស់ដំឡូងបារាំងឆៅយ៉ាងជោគជ័យ ហើយក៏អាចមានសមត្ថភាពបញ្ឈប់ការលូតលាស់មហារីកក្នុងសត្វកណ្តុរដែរ។ ទឹកដំឡូងបារាំងក៏ជាផ្នែកមួយនៃថ្នាំព្យាបាលជំងឺមហារីករបស់ Broy ដែរ។ 

អត្ថប្រយោជន៍របស់ទឹកដំឡូងបារាំង

  • បញ្ចុះជាតិស្ករក្នុងឈាម
  • ព្យាបាលជំងឺស្បែក
  • ការពារជំងឺបេះដូងសរសៃឈាម
  • ការពារជំងឺថ្លើម និងតម្រងនោម
  • បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
  • ប្រឆាំងជំងឺមហារីក
  • ច្រោះជាតិពុលក្នុងខ្លួន
  • ដោះស្រាយបញ្ហារលាកក្រពះ និងបញ្ហាក្រពះផ្សេងៗទៀត

ចំពោះសម្បកដំឡូងបារាំងវិញសម្បូរទៅដោយជីវជាតិសំខាន់ៗដូចជា វីតាមីន C និង B6 ប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្គសី ជាតិដែក កាបូអ៊ីដ្រាត ។ល។ ហើយក៏មានសមត្ថភាពច្រោះជាតិពុលក្នុងខ្លួនដែរ។ ដំឡូងបារាំងឆៅមួយផ្លែមានវីតាមីនC  ២៧មីលីក្រាម ដែលស្មើនឹង៤៥ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់យើងទៅហើយ ប៉ុន្តែវានឹងបាត់បង់វិញបើសិនជាអ្នកញ៉ាំវាដោយការចម្អិន។

របៀបនៃការធ្វើទឹកដំឡូងបារាំង

ដំបូងឡើយ ចូរលាងដំឡូងបារាំងឲ្យបានស្អាតល្អ បន្ទាប់មកចិតជាស្លាយៗ ហើយច្របាច់វាយកទឹក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមិនចូលចិត្តរសជាតិទឹកដំឡូងបារាំងនេះទេ ចូរលាយជាមួយទឹកផ្លែឈើ ឬបន្លែ និងបន្ថែមទឹកឃ្មុំខ្លះទៅ។ ចូរចាំថា ក្រោយពីច្របាច់រួច គួរតែញ៉ាំភ្លាមទើបមានប្រយោជន៍លឿន។ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង