តាមការស្រាវជ្រាវបានឲ្យដឹងថា នៅពេលអ្នកចាប់ផ្តើមប្រើថ្នាំពន្យាកំណើតក្នុងពេលបំបៅដោះកូន ពេលនោះការផលិតទឹកដោះក៏ត្រូវថយចុះដែរ។ នេះហើយគឺជាហេតុផលដែលនិយាយថា ស្រ្តីដែលបំបៅដោះកូនត្រូវចៀសវាងការប្រើថ្នាំពន្យាកំណើត។ លើសពីនេះទៅទៀត ការបំបៅដោះកូនដើរតួនាទីជាការពន្យាកំណើតបែបធម្មជាតិខ្លះទៅហើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តីដែលកំពុងតែបំបៅដោះកូន ហើយកូននោះអាយុក្រោម ៦ឆ្នាំ ហើយរដូវនៅតែមិនមានទៀតនោះ ដូច្នេះគេមិនត្រូវការប្រើថ្នាំពន្យាកំណើតអ្វីទៀតឡើយ។
យ៉ាងណាមិញ បើសិនជាអ្នកនៅតែមានគម្រោងប្រើថ្នាំពន្យាកំណើតទៀត យកល្អគួរតែពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីដែលអាចចេញជាថ្នាំពន្យាកំណើតដ៏ស័ក្តិសមមួយសម្រាប់អ្នកក្នុងពេលបំបៅដោះកូនបែបនេះ។ ដោយសារតែថ្នាំពន្យាកំណើតផ្ទុកទៅដោយជាតិអ័រម៉ូន ដូច្នេះវាអាចនឹងធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងវិបត្តិអ័រម៉ូន និងកាត់បន្ថយការផលិតទឹកដោះទៀត។ ដូច្នេះហើយ ការពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តអាចជួយអ្នកឲ្យប្រាកដថា ការផលិតទឹកដោះរបស់អ្នកមិនមានការថយចុះឡើយ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចាំបើសិនជាអ្នកកំពុងតែមានគម្រោងប្រើថ្នាំពន្យាកំណើតក្នុងពេលបំបៅដោះកូន។
- សួរគ្រូពេទ្យសិនមុនពេលប្រើថ្នាំពន្យាកំណើតទោះបីជាអ្នកធ្លាប់ប្រើថ្នាំនេះពីមុនហើយក៏ដោយ។
- បើសិនជាអ្នកធ្លាប់តែប្រើថ្នាំពន្យាកំណើតដដែលរយៈពេលវែង ចូរមិនត្រូវប្រើថ្នាំនេះទៀតដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ។
- វាគួរតែដល់ពេលឈប់ប្រើថ្នាំពន្យាកំណើតហើយបើសិនជាអ្នកធ្លាប់មានការថយចុះទឹកដោះ ហើយក៏ត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដែរ។
- ជាចុងក្រោយ អ្នកត្រូវតែប្រើវិធីពន្យាកំណើតផ្សេងទៀតជានិច្ចដូចជា ស្រោមអនាម័យ ដែលវាមានសុវត្ថិភាពជាងការប្រើថ្នាំគ្រាប់ពន្យាកំណើតទៅទៀតខណៈពេលកំពុងតែបំបៅដោះកូន។
- បើសិនជាអ្នកកំពុងតែប្រើថ្នាំពន្យាកំណើតដើម្បីព្យាបាលជំងឺអ័រម៉ូនដូចជា វិបត្តិក្រពេញទីរ៉ូអ៊ីត ឬផលវិបាកផ្សេងៗនោះ ចូរសួរគ្រូពេទ្យផងថាតើអ្នកអាចប្រើថ្នាំនេះក្នុងពេលកំពុងបំបៅដោះកូនឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ថ្វីបើមិនមានការស្រាវជ្រាវណាមួយនិយាយអំពីឥទ្ធិពលថ្នាំគ្រាប់ពន្យាកំណើតចំពោះស្រ្តីកំពុងតែបំបៅដោះកូនក៏ដោយ ក៏វាអាចនឹងរំខានដល់ការផលិតទឹកដោះដែរ៕