ទាំងបុរស និងស្រ្តីច្រើនតែជឿថា ការដែលមិនបានរួមភេទទេ គឺអាចជួយឲ្យទ្វារមាសទៅជាតឹង ឬរួមតូចទៅវិញបាន។ ប៉ុន្តែមុនពេលយើងឆ្លើយសំណួរនេះ អ្នកត្រូវតែដឹងអំពីការពិតខ្លះអំពីទ្វារមាសមនុស្សស្រីដែរ។ ចូរចាំថា សាច់ដុំក្នុងទ្វារមាសមានលក្ខណៈយឺតបែបធម្មជាតិ ហើយការសូកបញ្ចូលលិង្គទៅក្នុងសរីរាង្គមួយនេះនឹងមិនអាចបំបាត់ភាពយឺតរបស់វាបានឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលដែលសន្ទះព្រហ្មចារីយ៍រហែកហើយ ទ្វារមាសនឹងកន្រ្តាក់ ហើយបន្ធូរក្នុងពេលរួមភេទជាមួយនឹងការភ្ញោចគ្រប់គ្រាន់ ហើយវាក៏វិលទៅរកសភាពដើមវិញដែរនៅពេលការរួមភេទត្រូវបញ្ចប់។

ប៉ុន្តែអ្វីដែលរឿងត្រូវនិយាយនោះគឺថា គ្រាន់តែរយៈពេលពីរឆ្នាំនៃការរួមភេទ គឺវាគ្រប់គ្រាន់នឹងធ្វើឲ្យទ្វារមាសបាត់បង់ភាពយឺតរបស់វាទៅហើយ។ ប៉ុន្តែរឿងនេះមិនគួរណាជាអ្វីដែលនាំឲ្យអ្នកគេងមិនលក់ឡើយ។ 

ដូចអ្វីដែលខ្ញុំនិយាយពីខាងលើ ការរួមភេទជាទៀងទាត់ក្នុងរយៈពេលណាមួយ ឬពីរឆ្នាំ វាអាចនឹងធ្វើឲ្យទ្វាមាសបាត់បង់ភាពយឺតរបស់វាបាន។ ប៉ុន្តែមានមធ្យោបាយមួយដើម្បីឲ្យសាច់ដុំទ្វារមាសទៅជាយឺតវិញតាមរយៈការធ្វើលំហាត់ប្រាណ Kegel ដើម្បីបន្តឹងសាច់ដុំនៅកម្រាលអាងត្រគៀក។ យ៉ាងណាមិញ ចូរចាំថា ការហាត់ប្រាណមួយនេះគ្រាន់តែអាចជួយអ្នកទទួលបានភាពយឺតមួយចំនួនឡើងវិញប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាតែងតែមានលក្ខណៈខុសៗគ្នា ហើយក៏មានលក្ខណៈទ្វារមាសខុសគ្នាដែរ។ ដូច្នេះលទ្ធផលអាចនឹងមានលក្ខណៈខុសៗគ្នាដែរនៅពេលហាត់ប្រាណបែបនេះ។ 

បើសិនជាអ្នកធ្លាប់តមការរួមភេទរយៈពេលយូរហើយ ទ្វារមាសអ្នកមិនអាចតឹងឡើងវិញភ្លាមៗឡើយ។ តាមពិត បើសិនជាអ្នកប្រឈមនឹងបញ្ហាជាច្រើនក្នុងពេលស៊ូកបញ្ចូលលិង្គនោះ វាអាចមានហេតុផលពីយ៉ាងក្នុងរឿងនេះ។ កង្វះការចេញទឹករំអិលនៅទ្វារមាស ឬការរួមភេទដោយថប់អារម្មណ៍។ ការកង្វះទឹករំអិលអាចនាំឲ្យឈឺចាប់ខ្លាំងក្នុងពេលរួមភេទ ហើយការថប់អារម្មណ៍ក៏អាចធ្វើឲ្យសាច់ដុំក្នុងទ្វារមាសរួមតូច ដែលជាហេតុនាំឲ្យពិបាកក្នុងការសូកបញ្ចូលលិង្គដែរ។ ចំណុចនេះហើយអាចបញ្ជាក់យ៉ាងច្បាស់ថា ការមិនបានរួមភេទអាចធ្វើឲ្យទ្វារមាសទៅជាតឹងណែនវិញ។ ដំណោះស្រាយនោះគឺធ្វើយ៉ាងមានការបរបោសអង្អែលឲ្យបានល្អ និងមានទឹករំអិលច្រើនដែលអាចជួយផ្តល់ភាពស្រើបស្រាលក្នុងពេលរួមភេទ និងសូកបញ្ចូលលិង្គបានកាន់តែស្រួល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បើសិនជាស្រ្តីម្នាក់មិនបានសម្រេចកាមដោយខ្លួនឯងគ្រប់គ្នាទេខណៈពេលកំពុងតែតមការរួមភេទ វានឹងធ្វើឲ្យទ្វារមាសស្ងួតខ្លាំងពេលរួមភេទ។ ដំណោះស្រាយដ៏ល្អបំផុតនោះគឺការលាបទឹករំអិលបន្ថែមក្នុងពេលស៊ូកបញ្ចូលលិង្គ៕

Loading...