Join with Health.com.kh on Telegram

ធ្លាប់ដឹងទេថាការទទួលទានសូកូឡាអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាព? ទោះជាយ៉ាងណាក៏មិនគួរទទួលទានច្រើនពេកដែរ ត្រឹម ៣០ ទៅ ៦០ ក្រាមក្នុងមួយថ្ងៃ គឺប្រសើរបំផុត! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានសូកូឡាជាប្រចាំ ៖

១. គ្រប់គ្រងសម្ពាធឈាម

នោះក៏ព្រោះតែសូកូឡាមានផ្ទុកសារធាតុ theobromine ដែលជួយគ្រប់គ្រងឈាម ក៏ដូចជានៃសម្ពាធឈាមគួរឱ្យកត់សម្គាល់។

២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

សូកូឡាជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថា flavonoids ដែលជួយរក្សាប្រព័ន្ធភាពស៊ាំនិងទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ។

៣. ទប់ស្កាត់ជំងឺក្រឡាភ្លើង

សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ ភាគរយ មានផ្ទុកសម្បូរទៅដោយសារធាតុ theobromine ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺក្រឡាភ្លើង។

៤. បំបាត់ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវនិងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៥. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ភ្ញាក់ផ្អើលណាស់មែនទេ? ប៉ុន្តែការទទួលទានសូកូឡាខ្មៅ គឺពិតជាល្អសម្រាប់អ្នក ជាងសូកូឡាលាយទឹកដោះគោ។ សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិស្ករទាំងអស់ចេញពីកោសិកាឈាម ដូច្នេះអ្នកនឹងមានថាមពលកាន់តែប្រសើរពេញមួយថ្ងៃ។ ទោះជាយ៉ាងណាសូកូឡាខ្មៅដែលអ្នកជ្រើសរើសមានផ្ទុកជាតិកាកាវ ៧០ ភាគរយ។

៦. ទប់ស្កាត់ជំងឺដាច់សសៃឈាមខួរក្បាល

កត្តាចម្បងបំផុតមួយនៃជំងឺដាច់សសៃឈាមខួរក្បាល គឺបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយសូកូឡាមានផ្ទុកសារធាតុ theobromine ដែលជួយគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបានយ៉ាងប្រសើរ៕