ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកជួបនឹងបញ្ហា អ្នកគួរតែចៀសពីការប្រើសាប៊ូបោកខោអាវដូចវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរប្រើសាប៊ូបោកខោអាវដែលមានក្លិនក្រអូបខ្លាំងដើម្បីបោកខោអាវឡើយ ព្រោះវាអាចធ្វើឲ្យអ្នកកើតមហារីក និងស្បែកឆាប់ប្រតិកម្មណាស់។ ដូចនេះ អ្នកគួរតែជ្រើសរើសសាប៊ូនដែលគ្មានក្លិន ឬមានក្លិនស្រាលដើម្បីបោកខោអាវរបស់អ្នក។
- អ្នកមិនគួរបោកខោអាវដោយមិនប្រើសាប៊ូនោះទេ ព្រោះវាអាចនាំមេរោគមកប៉ះនឹងស្បែកអ្នក ដោយធ្វើឲ្យស្បែកអ្នកងាយកើតជំងឺជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រើសាប៊ូដុំមកបោកវិញទើបល្អចំពោះសុខភាព។
- សាប៊ូបោកខោអាវ ក្រៅពីយកមកបោកខោអាវ អ្នកមិនគួរយកទៅធ្វើអ្វីផ្សេងទេ។ អ្នកមិនគួរយកទៅលាងសម្អាតរបស់របរប្រើប្រាស់ក្នុងផ្ទះ ឬជូតឥដ្ឋឡើយ ព្រោះវាអាចធ្វើឲ្យអ្នកពុលបានក្រោយពេលដែលអ្នកធ្វើបែបនេះ។
- អ្នកមិនគួរប្រើប្រាស់សាប៊ូបោកខោអាវដែលមានសមត្ថភាពច្រើនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្លើមអ្នកជាខ្លាំង។
- អ្នកមិនគួរប្រើទឹកសម្លាប់មេរោគ និងសាប៊ូបោកខោអាវជាមួយគ្នាឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែក ច្រមុះ បំពង់ក សួត និងផ្នែកដទៃទៀត។ ដូចនេះ អ្នកគួរតែចាក់ទឹកសម្លាប់មេរោគចូល រួចលាយជាមួយទឹក ត្រាំចំនួនពី៣០ទៅ៦០នាទី ទើបប្រើសាប៊ូបោកខោអាវទាំងនោះបាន។
- អ្នកមិនគួរប្រើទឹកក្តៅដើម្បីបោកខោអាវឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកដូចគ្នា។ ដូចនេះ ការប្រើទឹកធម្មតា គឺជាវិធីដែលស័ក្តិសមបំផុត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)