ប្រសិនជាអ្នកចង់ឲ្យកូនមានជំនឿចិត្តខ្ពស់ អ្នកគួរតែធ្វើតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែតែងតែលើកទឹកចិត្ត និងសរសើរកូនឲ្យបានច្រើន ទើបអាចបង្កើនជំនឿចិត្តរបស់គេបាន។
- អ្នកគួរតែរៀនចេះស្តាប់គំនិតរបស់កូន ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យកូនមានជំនឿចិត្តចំពោះខ្លួនឯងនោះទេ ថែមទាំងជាការគោរពមួយចំពោះកូនទៀតផង។ នៅពេលដែលកូនធំឡើង កូននឹងចេះស្តាប់គំនិតអ្នកដទៃដូចគ្នា ដោយមិនប្រកាន់យកតែគំនិតខ្លួនឯងនោះទេ។
- អ្នកគួរតែធ្វើយ៉ាងណាឲ្យកូនមានអារម្មណ៍ថា គេជាមនុស្សដែលមានប្រយោជន៍ម្នាក់។ នៅពេលដែលអ្នកធ្វើបែបនេះ កូននឹងកាន់តែអាចមានជំនឿចិត្តចំពោះខ្លួនទៀតហើយ។
- អ្នកគួរតែឲ្យកូនរាប់អានជាមួយអ្នកដទៃឲ្យបានច្រើន ទើបកូនមិនងាយខ្លាចមនុស្សដែលនៅជុំវិញខ្លួន។ នៅពេលដែលចិត្តកូនក្លាហាន ជំនឿចិត្តរបស់គេក៏កើនឡើងតាមនោះដែរ។
- ចំណុចដែលសំខាន់បំផុត អ្នកគួរតែឲ្យកូនរៀនចេះពុះពារគ្រប់ឧបសគ្គ ទើបកូនកាន់តែមានជំនឿចិត្តខ្លាំងចំពោះខ្លួនឯង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)