សមាជិកគ្រួសាររបស់ខ្ញុំស្ទើរតែគ្រប់គ្នាហើយដែលមានទស្សនៈមួយថា មិនឲ្យញ៉ាំបាយហើយទៅងូតទឹកភ្លាមទេ ព្រោះហេតុផលនាំឲ្យឈឺក្រពះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះមិនមែនកើតឡើងចំពោះតែគ្រួសារខ្ញុំទេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែនិយាយរឿងនេះដូចៗគ្នាទាំងអស់។ ដូច្នេះវាក៏គួរតែដល់ពេលបកស្រាយការពិតហើយ។
ការរំលាយអាហាររបស់ក្រពះត្រូវការលំហូរឈាមទៅក្រពះ និងពោះវៀន ឬហៅថាប្រព័ន្ធរំលាយអាហារទាំងអស់។ ការងូតទឹកភ្លាមៗក្រោយពីបាយរួចអាចធ្វើឲ្យលំហូរឈាមហូរចូលទៅតំបន់ស្បែកច្រើនជាងដើម្បីរក្សាសីតុណ្ហភាពក្នុងរាងកាយ។ រឿងនេះប្រហែលជាអាចរំខានដល់ដំណើរការណ៍នៃការរំលាយអាហារបន្តិចបន្តួចដែរ។ យ៉ាងណាមិញ វាមិនអាចដល់ថ្នាក់ឈឺក្រពះ ឬក្រពះមិនអាចកិនអាហារស្រួលនោះទេ ហើយវាក៏មិនដូចទស្សនៈចាស់និយាយថា បាយហើយងូតទឹកភ្លាមធ្វើឲ្យឈឺក្រពះដែរ។
ដូច្នេះសរុបមក អ្នកអាចងូតទឹកបានភ្លាមៗក្រោយពីបាយរួចដោយមិនបាច់ខ្វល់អំពីការឈឺក្រពះទៀតទេ។ ការងូតទឹកគ្រប់រូបភាពទាំងអស់គឺជារឿងមានសុវត្ថិភាពទាំងស្រុង និងមិនអាចរំខានដល់របៀបនៃការរំលាយអាហារក្នុងក្រពះឡើយ។ បើសិនជាអ្នកជាមនុស្សដែលឈឺក្រពះស្រាប់វិញ នោះការងូតទឹកត្រជាក់គឺល្អជាង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពខ្លាំងក្លាពេកដូចជា ការហែលទឹកត្រូវតែជារឿងចៀសវាងក្រោយពីបាយរួច ព្រោះវាអាចប៉ះពាល់ខ្លាំងដល់ការរំលាយអាហាររបស់ក្រពះ៕