អ្នកប្រហែលជាមិនមែនឈឺបំពង់ករជាប់រហូតនោះទេ ប៉ុន្តែនៅពេលអ្នកឈឺម្តងៗ ការលេបទឹកមាត់ ពិតជាពិបាកខ្លាំងណាស់។ ការរលាក និងឈឺចាប់ដែលកើតឡើងដោយសារការឈឺបំពង់ករគឺពិបាកក្នុងខ្លួនណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីភាគច្រើន ការឈឺបំពង់ករនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃតាមរយៈការព្យាបាលដោយខ្លួនឯង។
រឿងដំបូងគេងដែលត្រូវធ្វើនោះគឺថា ត្រូវស្វែងយល់អំពីមូលហេតុនៃការឈឺបំពង់ករផង ព្រោះវាអាចជាហេតុផលដែលនំាឲ្យអាការៈនេះមិនជាសះស្បើយដោយខ្លួនឯងដែរ។ យ៉ាងណាមិញបើសិនជាអ្នកឈឺបំពង់ករខ្លាំងក្លា ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាល ប៉ុន្តែបើសិនជាការឈឺនោះមានលក្ខណៈតិចតួចទេ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ខ្ពុរមាត់ជាមួយនឹងទឹកអំបិលក្រៅឧណ្ហៗចំនួនពីរទៅបីដងក្នុងមួយថ្ងៃ
- ញ៉ាំទឹកក្តៅឧណ្ហៗ
- ញ៉ាំទឹកឃ្មុំនៅពេលមានអារម្មណ៍ថាបំពង់ករស្ងួត
- នៅក្នុងបន្ទប់ស្ទីម
- ចៀសវាងរបស់ធ្វើឲ្យរលាកដូចជា ផ្សែង បារី និងទឹកអប់ជាដើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការទំពារខ្ទឹមសមានប្រយោជន៍ណាស់សម្រាប់ព្យាបាលការឈឺបំពងករដំណាក់កាលដំបូងៗ
- ការញ៉ាំស៊ុបអាចផ្តល់ផាសុកភាពដល់បំពង់កច្រើននៅពេលឈឺបំពង់ក៕