ជំងឺមហារីកគឺជាជំងឺមួយដែលសម្លាប់មនុស្សច្រើនជាងគេបំផុត ហើយក៏មិនទាន់មានការព្យាបាលណាអាចព្យាបាលជំងឺនេះជាដាច់ដែរ។ ការព្យាបាលរបស់វាច្រើនតែមានការប្រើថ្នាំមហារីក និងការបាញ់កាំរស្មី ប៉ុន្តែវាមានផលរំខានធ្ងន់ធ្ងរណាស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកកំពុងតែប្រឈមមុខនឹងជំងឺនេះហើយ អ្នកគួរតែញ៉ាំអាហារទាំងឡាយណាដែលអាចបន្ថយការប្រឈមមុខទាំងនេះ។
ទំពាំងបាយជូរ
ទាំងបាយជូរ និងទឹករបស់វាគឺជាប្រភពនៃសារធាតុ Resveratrol ដ៏អស្ចារ្យ ដែលអាចបន្ថយការលូតលាស់របស់កោសិកាមហារីក និងបញ្ឈប់ការកើតជាដុំសាច់ក្នុងកូនកណ្តុរ ថ្លើម ក្រពះ និងកោសិកាសុដន់តែម្តង។ វាត្រូវបានគេស្គាល់ថាអាចសម្លាប់ដុំសាច់មហារីកឈាមស និងមហារីកពោះវៀនធំ និងបញ្ឈប់ការលូតលាស់ជាមហារីកសុដន់ និងស្បែកទៀតផង។ អ្វីដែលអ្នកគួរតែជ្រើសរើសនោះគឺ ទទួលទានទំពាំងបាយជូរណាដែលគ្មានសារធាតុគីមី។
ផ្លែប៉ោម
សម្បកផ្លែប៉ោមមានអង់ទីអុកស៊ីដង់ និងសារធាតុ Antiproliferative ដែលអាចទប់ស្កាត់កោសិកាមហារីកយ៉ាងល្អ។ វានឹងប្រឆាំងនឹងកន្លែងទទួលអ័រម៉ូនអេស្រ្តូជែនសម្រាប់បង្កើតជាមហារីកសុដន់បានយ៉ាងល្អបំផុត។
ខ្ញី
ខ្ញីជាអ្នកជំរុញដល់កម្មវិធីស្លាប់ដោយខ្លួនឯងក្នុងកោសិកា (Apoptosis) ជាដំណើរការមួយអាចបង្ខំឲ្យកោសិកាមហារីកសម្លាប់ខ្លួនឯងបានដែរ។ ប៉ុន្តែយន្តការមួយនេះមិនកើតឡើងលើកោសិកាមានសុខភាពល្អឡើយ។ សមាសធាតុរបស់ខ្ញីក៏ត្រូវបានគេរកឃើញថាជួយសម្លាប់កោសិកាមហារីកក្រពេញអូវ៉ែទៀតផង។
ខ្ទឹមស
ខ្ទឹមសក៏មានសមត្ថភាពដូចខ្ញីដែរ ជាពិសេសមានប្រយោជន៍ដល់កាការពារជំងឺមហារីកក្រពះពោះវៀនតែម្តង។
បន្លែពណ៌បៃតង
បន្លែពណ៌បៃតងដូចជា ប្រូខូលី និងផ្កាខាត់ណាត្រូវបានគេស្គាល់ថា វាមានជាតិដែកច្រើនដែលអាចបង្ការជំងឺកង្វះគ្រាប់ឈាមបាន។ តែវាក៏មានប្រយោជន៍ក្នុងការបង្ការជំងឺមហារីកដែរ។ នេះដោយសារតែវាមានសារធាតុមួយទៀតឈ្មោះថា Sulforaphane ដែលមិនត្រឹមតែជួយបង្ការទេ តែក៏អាចសម្លាប់មហារីកពោះវៀនធំ និងក្រពេញប្រូស្តាតបានដែរ។ យកល្អគួរតែចាំថា បន្លែទាំងនេះមិនត្រូវចម្អិនយូរពេកឡើយ។
តែបៃតងនិងតែខ្មៅ
ទាំងតែបៃតង និងតែខ្មៅសុទ្ធតែមានអង់ទីអុកស៊ីដង់មួយឈ្មោះថា Kaempferol ដែលត្រូវបានគេស្គាល់ថាអាចប្រឆាំងនឹងជំងឺមហារីកសុដន់យ៉ាងមានប្រសិទ្ធភាព។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរព្យាយាមឆុងតែញ៉ាំដោយខ្លួនឯងទើបមានប្រយោជន៍ច្រើន៕