ជំងឺទឹកនោមផ្អែមគឺជាជំងឺបណ្តាលមកពីការរំលាយអាហារមិនបានល្អ ឬហៅថា Metabolic Disease ដែលភាគច្រើនបង្កឡើងដោយការលើសជាតិស្ករក្នុងឈាមខ្ពស់។ ជំងឺនេះដែរ ក៏កើតលើមនុស្សប្រុសស្រីច្រើនណាស់នៅប្រទេសកម្ពុជាយើង ជាពិសេសអ្នកដែលញ៉ាំច្រើន តែមិនសូវធ្វើសកម្មភាពរាងកាយតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ យើងក៏ជួបជំងឺនេះច្រើនបំផុតលើមនុស្សដែលធាត់ជ្រុល។ សំណាងដែរ យើងមានវិធីសាស្រ្តរៀបចំរបបអាហារមួយចំនួនដែលអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។ 

មិនត្រូវតមអាហារ

បើសិនជាអ្នកមានគម្រោងតមអាហារពេលព្រឹក ឬមិនញ៉ាំអាហារដើម្បីបញ្ចុះកាឡូរីនោះ វាពិតជាមិនល្អឡើយ ព្រោះអ្នកនឹងឃ្លានកាន់តែខ្លាំងនៅពេលញ៉ាំអាហារថ្ងៃត្រង់វិញ។ ដូច្នេះ អ្នកគួរតែរក្សាទម្លាប់ញ៉ាំអាហារឲ្យបានល្អធម្មតាវិញទៅ។ ករណីមិនសូវឃ្លានអាហារពេលយប់ អ្នកក៏អាចញ៉ាំអាហារតិចៗ ឬញ៉ាំផ្លែឈើដើម្បីកុំឲ្យឃ្លានអាហារពេលយប់បានដែរ។ ចូរចាំថា ការតមអាហារមិនត្រឹមតែនាំឲ្យជាតិស្ករក្នុងឈាមចុះទាបទេ តែក៏បណ្តាលឲ្យមិនស្រួលក្នុងខ្លួនធ្ងន់ធ្ងរដែរដូចជា វិលមុខ បេះដូងដើរញ៉ាប់ និងបែកញើសត្រជាក់ខ្លួន។ 

ញ៉ាំអាហារមានជាតិសរសៃច្រើននៅពេលថ្ងៃ

ការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារជាតិសរសៃមិនត្រឹមតែធ្វើឲ្យឆាប់ឆ្អែតទេ តែក៏មិនងាយធ្វើឲ្យអ្នកឃ្លានអីច្រើនដែរ។ អាហារពេលព្រឹកសម្បូរជាតិសរសៃ អ្នកអាចជ្រើសរើសការញ៉ាំនំបុ័ង ផ្លែឈើ និងបន្លែ ព្រោះវាអាចជួយរក្សាភាពធម្មតារបស់ជាតិស្ករក្នុងឈាមទៀត។ 

ចៀសវាងភេសជ្ជៈមានជាតិផ្អែមច្រើន

គន្លឹះដ៏សំខាន់ដែលអ្នកត្រូវចាំនោះគឺកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិផ្អែម ឬភេសជ្ជៈមានជាតិហ្គាសតែម្តងនៅពេលស្រេកទឹក។ ភេសជ្ជៈមានជាតិស្ករខ្ពស់អាចបណ្តាលឲ្យលើសជាតិស្ករក្នុងឈាម ដែលជាហេតុនាំឲ្យស្រេកទឹកកាន់តែខ្លាំង និងនោមញឹក។ យកល្អគួរតែញ៉ាំទឹកធម្មតាឲ្យបានគ្រប់គ្រាន់នៅពេលថ្ងៃវិញ ហើយអ្នកក៏អាចញ៉ាំទឹកដូងបានដែរ។ 

ជ្រើសរើសរបស់ផ្អែមបែបធម្មជាតិ

ជាតិផ្អែមរបស់ផ្លែឈើ និងជាតិសរសៃរបស់វាពិតជាល្អជាងជាតិផ្អែមបែបសិប្បនិមិត្តឆ្ងាយណាស់ ព្រោះវាមិនសូវធ្វើឲ្យឃ្លានខ្លាំង ព្រោះវាមានការបឺតស្រូបចូលទៅក្នុងឈាមរយៈពេលយូរ ដូច្នេះជាតិស្ករក៏នៅហ្នឹងនរបានយូរដែរ។ លើសពីនេះទៅទៀត អាហារទាំងនេះត្រូវបានរំលាយយឺតៗទើបចូលទៅក្នុងចរន្តឈាម។ 

កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង

ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចបន្ថយសកម្មភាពងាយទទួលយករបស់អាំងស៊ុយលីនក្នុងខ្លួន ដូច្នេះវានឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ការញ៉ាំគ្រឿងស្រវឹងទៀងទាត់អាចប្រឈមខ្លាំងនឹងការឡើងទម្ងន់ ដូច្នេះជំងឺទឹកនោមផ្អែមពិតជាកាន់តែធ្ងន់ធ្ងរទៅៗជាមិនខាន។ ដូច្នេះអ្នកត្រូវតែធ្វើយ៉ាងណា កុំញ៉ាំគ្រឿងស្រវឹងលើសពី ៣០មីលីលីត្រក្នុងមួយថ្ងៃឲ្យសោះ។ 

មិនហាត់ប្រាណ

បើសិនជាអ្នកមិនអាចហាត់ប្រាណដោយការលើសទម្ងន់បានទេ អ្នកគួរតែជ្រើសរើសរបៀបហាត់បែបធម្មតាវិញដូចជា ការថែសួន ការឡើងជណ្តើរ ឬដើររយៈពេល ២០នាទីវិញ ព្រោះវាក៏ជួយបង្កើនការរំលាយជាតិខ្លាញ់ក្នុងខ្លួនបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងពិធីបុណ្យច្រើនតែមានការលេងហ្គេមកម្សាន្ត ស្តាប់ចម្រៀង និងរាំសប្បាយ ដូច្នេះអ្នកគួរតែចូលរួមកម្មវិធីទាំងនេះដែរ៕