សុដន់មានសុខភាពល្អ ជាពិសេសការពឺងស្អាត តែងតែជាអ្វីដែលស្រ្តីគ្រប់រូបប្រាថ្នាចង់បាន ព្រោះវានឹងបង្ហាញនូវភាពទាក់ទាញ និងទំនុកចិត្តក្នុងការដើរហើរនៅខាងក្រៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការដែលទទួលបានសុខភាពសុដន់ល្អទំនងជាមិនមែនចេះតែកើតមានលើស្រ្តីគ្រប់រូបឡើយ ព្រោះវាត្រូវការកត្តារួមផ្សំច្រើនបន្ថែមដែរ។
រឿងមួយសំខាន់បំផុត ដែលស្រ្តីគ្រប់រូបគួរតែយល់ដឹងនោះគឺថា គួរតែធ្វើយ៉ាងណាថែរក្សាសុដន់ឲ្យនៅមានសុខភាពល្អជានិច្ច។ ខាងក្រោមនេះគឺជាគន្លឹះសុខភាពខ្លះៗដែលអាចជួយថែរក្សាសុដន់មានសុខភាពល្អបានយូរ៖
- ធ្វើយ៉ាងណាឲ្យសន្ទសន៍រវាងទម្ងន់ និងកម្ពស់តិចជាង ២៣ ព្រោះកាលណាធាត់ពេកក្រោយពីរ៉ាំងរដូវរួចអាចប្រឈមខ្ពស់នឹងជំងឺមហារីកសុដន់បាន
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង កុំឲ្យច្រើនជាងពីរកែវក្នុងមួយថ្ងៃ ព្រោះកាលណាញ៉ាំច្រើនពេកអាចបណ្តាលឲ្យកើតមហារីកសុដន់បាន
- ឈប់ជក់បារី
- ចូរប្រើបង្កើតពេលវេលាហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍
- សម្រាប់របបអាហារប្រចាំថ្ងៃ គួរតែធ្វើយ៉ាងណាមានបន្លែ និងផ្លែឈើឲ្យបានច្រើនជាងសាច់
- ចូរគេងឲ្យបានទៀងទាត់ ជាពិសេសការគេងពី ៧ ទៅ៨ម៉ោងក្នុងមួយយប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរមានទម្លាប់ពិនិត្យសុខភាពសុដន់តាមរយៈការថតសុដន់ជារៀងរាល់មួយឆ្នាំម្តង៕