ភាពចាស់ទៅតាមអាយុគឺជារឿងដែលមិនអាចចៀសផុតឡើយ។ ប៉ុន្តែបើសិនជាភាពចាស់នោះមានល្បឿនលឿនជាងអាយុវិញនោះ វាពិតជារឿងមួយអយុត្តិធម៌ណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុដែលនាំឲ្យមនុស្សយើងចាស់មុនអាយុគឺមានច្រើន ប៉ុន្តែភាគច្រើនគឺកើតឡើងពីទម្លាប់មួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីទម្លាប់ដែលអ្នកគួរតែចៀសវាងបើសិនជាអ្នកមិនចង់ឲ្យខ្លួនឯងចាស់មុនអាយុទេនោះ។ 

ធ្វើរឿងច្រើនក្នុងពេលតែមួយ

បើសិនជាអ្នកគិតថា ការធ្វើការងារច្រើនគឺជារឿងល្អ អ្នកពិតជាគិតខុសហើយ ព្រោះថាការធ្វើរឿងច្រើនហើយមិនបានចប់សប់គ្រប់នោះ វាគ្រាន់តែធ្វើឲ្យអ្នកស្រ្តេសកាន់តែច្រើនប៉ុណ្ណោះ។ អ្នកវិទ្យាសាស្រ្តរកឃើញថា ការដែលស្រ្តេសជាប់រហូត រាងកាយនឹងបញ្ចេញរ៉ាឌីកាលសេរីទៅក្នុងខ្លួនដែលអាចបំផ្លាញដល់កោសិកា ហើយមើលទៅគឺឆាប់ចាស់តែម្តង។ 

ញ៉ាំផ្អែម

នេះគឺជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្អែមតែម្តង។ បង្អែមមិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ទេ តែក៏ធ្វើឲ្យមុខឆាប់ចាស់ជាងធម្មតាច្រើនឆ្នាំដែរ។ ដូច្នេះអ្នកគួរតែកាត់បន្ថយការញ៉ាំផ្អែមហើយបើសិនជាចង់រក្សាស្បែកមុខនៅក្មេងបានយូរនោះ។ 

គេងមិនគ្រប់

ការដែលគិតមិនបានគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យភ្នែកខ្មៅទេ តែក៏ធ្វើឲ្យអាយុខ្លីដែរ។ មនុស្សដែលខ្វះការគេងប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះស្បែក និងកាត់បន្ថយភាពយឺតរបស់ស្បែកថែមទៀត។ 

មើលទូរទស្សន៍ច្រើនពេក

ការចំណាយពេលច្រើននៅពីមុខទូរទស្សន៍ប្រហែលជាអាចធ្វើឲ្យមនុស្សអាយុខ្លី ហើយក៏ឡើងទម្ងន់បានទៀតព្រោះតែភ្នែកកំពុងតែមើល តែដៃចាប់អាហារញ៉ាត់មាត់រហូត។ 

ជក់បារី

ការជក់បារីប្រហេលជាមានឥទ្ធិពលអវិជ្ជមានច្រើនដល់សុខភាពរួមទាំងស្បែកផងដែរ។ ការសិក្សាបង្ហាញថា ការជក់បារីទំនងជាងាយធ្វើឲ្យស្បែកមុខឆាប់ចាស់ណាស់។ 

មិនប្រើក្រែមការពារពន្លឺព្រះអាទិត្យ

ការដែលមិនបានប្រើប្រាស់ក្រែមការពារពន្លឺព្រះអាទិត្យនៅពេលចេញពីផ្ទះអាចនឹងធ្វើឲ្យស្បែកងាយរងការខូចខាតបាន ជាពិសេសនៅពេលទៅលេងឆ្នេសមុទ្រតែម្តង។ ការប៉ះពាល់នឹងកាំរស្មីយូវីច្រើនគឺជាមូលហេតុដ៏ធំមួយនៃការចាស់មុនអាយុ។ 

គេងយកខ្នើយគ្របក្បាល

នេះគឺជាការពិតដ៏ចម្លែកមួយដែរ។ ការគេងដោយយកខ្នើយគ្របក្បាលអាចបណ្តាលឲ្យស្បែកជ្រីវជ្រួញ និងចាស់មុនអាយុបាន។ អ្នកជំនាញខាងរោគសើស្បែកនិយាយថា ជាលិកាតភ្ជាប់របស់ស្បែក និងកូឡាជែនក្នុងស្បែកមុខអាចនឹងចុះខ្សោយទៅតាមអាយុបើសិនជាបន្តប្រើខ្នើយគ្របមុខក្នុងពេលគេងទៀត។ 

ញ៉ាំអាហារគ្មានជាតិខ្លាញ់

ខ្លាញ់មួយចំនួនមានសារៈសំខាន់ណាស់ចំពោះស្បែករបស់យុវវ័យ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះចូរបញ្ចូលខ្លាញ់ល្អៗដូចជា អូមេហ្គាបីដែឡមានក្នុងត្រីសាលម៉ុងទៅក្នុងរបបអាហារអ្នកផងដើម្បីថែរក្សាសុខភាពស្បែកកាន់តែល្អ៕