Join with Health.com.kh on Telegram

តើអ្នកធ្លាប់ដឹងទេថាឪឡឹកអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពសក់? នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឺកដែលល្អសម្រាប់សក់។ ក្រៅពីនេះឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម កាល់ស្យូម វីតាមីន B6 វីតាមីន C ដែលចាំបាច់សម្រាប់បង្កើនការលូតលាស់នៃសក់ផងដែរ។ លើសពីនេះទៅទៀតឪឡឹកជួយជម្រុញចរន្តឈាមហូរនៃស្បែកក្បាលធ្វើឱ្យសក់កាន់តែដុះលឿនហើយក្រាស់ឆាប់រហ័ស។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញរបៀបប្រើប្រាស់ឪឡឹកដើម្បីបង្កើនការលូតលាស់នៃសក់ ៖

១. ទទួលទានផ្លែឪឡឹក

មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ឪឡឹកក៏មានផ្ទុកសម្បូរទៅដោយជាតិទឹក វីតាមីន និងអាស៊ីតអាមីណូដែលជួយផ្ដល់សំណើមដល់សក់ពីខាងក្នុងជម្រុញដល់ការលូតលាស់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែឪឡឹក ឬទឹកឪឡឹកស្រស់ជាការស្រេច!

២. ម៉ាសលាបសក់ផ្សំឡើងផ្លែឪឡឹក

អ្វីដែលត្រូវការ ៖ ម៉ាយូណេស (Mayonnaise) ១ ស្លាបព្រាកាហ្វេ និងសាច់ឪឡឹកចំនួនសមល្មម។

អ្វីដែលត្រូវធ្វើ ៖ ដំបូងចាប់ផ្ដើមកិនសាច់ឪឡឹកដោយប្រើប្រាស់សម។ បន្ទាប់មកលាយម៉ាយូណេស ១ ស្លាបព្រាកាហ្វេចូលកូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាលដូចពេលធម្មតាជាការស្រេច៕