នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងតែមានការប្រែប្រួលជានិច្ច។ ដូចនេះក្នុងរយៈពេល១០ឆ្នាំខាងមុខនឹងមានឆ្នាំទាំង៥ដែលអាចមានលាភលាក់ខ្លួនបាន។ តើមានឆ្នាំណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំខាល

ចាប់ពីឆ្នាំក្រោយរហូតដល់១០ឆ្នាំខាងមុខ គឺជាពេលវេលាសំខាន់របស់អ្នកដែលកើតនៅឆ្នាំខាល។ ជាពិសេសនៅឆ្នាំ២០១៧ និង២០១៩ អ្នកមិនត្រឹមតែអាចចំណេញបានប្រាក់ច្រើនឡើយ ថែមទាំងអាចដើរក្នុងជីវិតអាពាហ៍ពិពាហ៍ទៀតផង។

ឆ្នាំជូត

ចាប់ពីឆ្នាំ២០១៧នេះ រហូតដល់ឆ្នាំក្រោយៗ អ្នកគឺអាចទទួលបានលាភសំណាងល្អ។ ជាពិសេសឆ្លងកាត់ឆ្នាំ២០១៧ ដល់២០១៨ដែលជាឆ្នាំចំណេញបានប្រាក់ច្រើន នៅ៨ឆ្នាំក្រោយទៀត ទ្រព្យអ្នកនឹងកាន់តែក្រាស់។

ឆ្នាំមមែ

ចាប់ពីឆ្នាំក្រោយទៅ អ្នកនឹងមានលាភសំណាងដែលល្អ។ ជាពិសេសគឺនៅឆ្នាំ២០១៧ និង២០១៩ វាជាពេលវេលាដែលអ្នកអាចមានភាពរីកចម្រើនទៅមុខ ដោយអ្នកអាចមានលាភសំណាងល្អៗកើតឡើងផ្ទួនៗ។

ឆ្នាំរការ

ចាប់ពីឆ្នាំ២០១៧ទៅ អ្នកនឹងអាចជួបមនុស្សដែលតាមជួយអ្នក។ ជាហេតុដែលអាចធ្វើឲ្យអ្នកនៅរយៈពេល១០ឆ្នាំខាងមុខនឹងមានការងារជោគជ័យ គ្រួសារមានសុភមង្គល ថែមទាំងមានសុខភាពល្អ ព្រមទាំងមានទ្រព្យកើនឡើងទៀតផង។

ឆ្នាំកុរ

ចាប់ពីឆ្នាំ២០១៧ទៅ មុខរបរអ្នកនឹងអាចរីកធំ។ ប្រសិនជាអ្នកចង់បើកការរកស៊ីខ្លួនឯងក៏អាចសម្រចបានដែរ។ លាភសំណាងរបស់គេនឹងកាន់តែល្អទៅៗក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយអ្នកនឹងអាចឡើងឋានៈ និងប្រាក់ខែផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង