ភាពសប្បាយរីករាយនៃការរួមភេទច្រើនតែគេមិនសូវចង់បានឡើយនៅពេលដែលដៃគូទាំងពីរ ឬប្តីប្រពន្ធកំពុងតែព្យាយាមយកកូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែបើសិនជាការរួមភេទក្លាយទៅជារឿងមួយមានក៏បានអត់ក៏បាននោះ អ្នកប្រហែលជាត្រូវគិតរឿងនេះឡើងវិញហើយដើម្បីផ្តល់ភាពស្រស់បំព្រងដល់ជីវិតរស់នៅ។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីប្រាកដថា អ្នកទទួលបាននូវការរួមភេទដែលពោរពេញដោយភាពពុះកញ្ជ្រោលខណៈពេលកំពុងតេព្យាយាមឲ្យមានផ្ទៃពោះ។ 

ចំណាយពេលបរបោសអង្អែលឲ្យបានយូរ

នៅពេលអ្នកកំពុងតែព្យាយាមយកកូន អ្វីដែលផ្តោតសំខាន់ជាញឹកញាប់នោះគឺការឈានដល់ចំណុចកំពូលរបស់បុរស ព្រោះខាងស្រីមិនត្រូវការឈានដល់ចំណុចកំពូលឡើងក្នុងការមានផ្ទៃពោះ។ ដូច្នេះដើម្បីដុតភ្លើងកាន់តែខ្លាំង ចូរចំណាយពេលវេលាឲ្យបានច្រើនលើការបរបោសអង្អែល ហើយអ្នកក៏នឹងទទួលបានចំណុចកំពូលកាន់តែលឿនដែរ។ 

ប្រើទឹករំអិល

ស្រ្តេសអាចធ្វើឲ្យទ្វារមាសស្ងួត និងបណ្តាលឲ្យមិនមានផាសុកភាពឡើយក្នុងពេលរួមភេទ។ ដើម្បីឲ្យសិចកកាន់តែមានផាសុកភាព អ្នកអាចជ្រើសរើសការប្រើទឹករំអិលបាន។ 

ហាត់ក្បាច់យូហ្គា

រឿងនេះបើស្តាប់ទៅទំនងជាគួរឲ្យធុញមែន ប៉ុន្តែក្បាច់យូហ្គាអាចជួយបង្កើនចំណង់ផ្លូវភេទ។ ដោយយោងទៅតាមអ្នកជំនាញយូហ្គាបានឲ្យដឹងថា កីឡាមួយនេះនឹងជួយរាងកាយដើម្បីសម្រួលដល់ជីវិតផ្លូវភេទកាន់តែសុខស្រួល។ 

ញ៉ាំអាហារពេលយប់តិចៗ

អ្វីដែលអ្នកញ៉ាំនឹងធ្វើដំណើរជាមួយគ្នាដើម្បីរក្សាថាមពលក្នុងខ្លួន និងចំណាប់អារម្មណ៍នៅលើគ្រែ។ ដូច្នេះ យកល្អអ្នកគួរតែជ្រើសរើសអាហារណាដែលជួយផ្តល់ភាពស្រើបស្រាលខាងផ្លូវភេទផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកដឹងថា ត្រូវការចូលសមរភូមិលើគ្រែហើយ ចូរធ្វើយ៉ាងណាចៀសវាងការញ៉ាំអាហារច្រើនៗ។ ចូរញ៉ាំចេកមួយផ្លែ ឬផ្លែប័រមួយដុំអីទៅបានហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង