ជំងឺរើមគឺជាការបង្ករោគនៅលើស្បែកដ៏រ៉ាំរ៉ៃមួយប្រភេទដែលភាគច្រើនកើតលើមនុស្សធំ។ ជំងឺនេះបង្កឡើងដោយវីរុសមានឈ្មោះថា Herpes Zoster Virus ឬ Varicella-zoster ដែលជាមេរោគតែមួយបង្កជំងឺអ៊ុតស្វាយ។ វីរុសនេះរស់នៅក្នុងខ្លួនរបស់យើងជាលក្ខណៈសង្ងំក្រោយពីយើងជាពីជំងឺអ៊ុតស្វាយរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រយៈពេច្រើនឆ្នាំក្រោយមក នៅពេលវីរុសនេះរើឡើងវិញដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយនោះ វានឹងក្លាយទៅជាជំងឺរើមនេះឯង។ 

អ្វីដែលជាបញ្ហាធ្ងន់ធ្ងរបំផុតចំពោះជំងឺរើមគឺរោគសញ្ញារបស់វាតេម្តង ដែលកើតឡើងជាលក្ខណៈពងបែក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានតាមរយៈកន្ទួលរមាស់លើស្បែក និងពងបែកដែលមិនទាន់បែក។ 

នៅពេលពងបែកលើស្បែកចាប់ផ្តើមបែកហើយ វាអាចបង្កជាការឈឺចាប់ខ្លាមង និងបង្កលក្ខណៈផ្សេងៗទៀតដូចជា ឈឺក្បាល និងមានជំងឺផ្តាសាយបន្ថែម។ បញ្ហានេះអាចព្យាបាលជាមួយនឹងថ្នាំសម្លាប់វីរុសបាន តែអ្នកក៏អាចសាកល្បងជាមួយនឹងរបស់ពីរមុខខាងក្រោមនេះដើម្បីឲ្យការព្យាបាលកាន់តែឆាប់ជា។ 

វីតាមីន C

ការសិក្សារកឃើញថា វីតាមីន C មានប្រយោជន៍ណាស់ក្នុងការកាត់បន្ថយការឈឺចាប់ដែលបង្កឡើងដោយជំងឺរើម ព្រោះវាជួយអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងវីរុសបង្កជំងឺនេះបាន។ អ្នកក៏អាចប្រើវាជាថ្នាំបំប៉នក៏បានដែរ តែត្រូវតែមានការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ 

ទឹកឃ្មុំឆៅ

ទឹកឃ្មុំឆៅគឺជារបស់ដ៏មានប្រសិទ្ធភាពបំផុតនៅពេលប្រើជាមួយជំងឺស្បែក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានរកឃើញថា ទឹកឃ្មុំមានសមាសធាតុជាថ្នាំសម្លាប់បាក់តេរី ហើយក៏សំខាន់បំផុតសម្រាប់សម្លាប់វីរុសដែរ។ អ្នកគ្រាន់តែលាបវាស្តើងៗលើកន្លែងដែលមានបញ្ហា ហើយទុកចោលពីរបីម៉ោងទៅជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង