Join with Health.com.kh on Telegram

ធម្មតាកោសិការបស់មនុស្សយើងម្នាក់ៗសុទ្ធតែមានក្រូម៉ូសូមចំនួន ២៣គូ។ ក្រូម៉ូសូមមួយចេញពីម្តាយ និងមួយទៀតចេញឪពុក។ 

ជំងឺកូនកើតមកមិនគ្រប់ទឹកកើតឡើងបាននៅពេលដែលមានការបំបែកកោសិកាមិនធម្មតាដែលមានក្រូម៉ូសូមតែ ២១គូរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបំបែកកោសិការមិនធម្មតានេះបណ្តាលឱ្យហ្សែនដែលទទួលបានក៏មិនធម្មតាដែរ ជាពិសេសការឆ្លុះបញ្ជាក់អំពីលក្ខណៈទូទៅ និងបញ្ហានៃការលូតលាស់បែបមិនគ្រប់ទឹកតែម្តង។ រាល់ការប្រែប្រួលមួយក្នុងចំណោមការប្រែប្រួលនៃហ្សែនខាងក្រោមនេះសុទ្ធតែអាចនាំឱ្យកូនកើតមកមានជំងឺមិនគ្រប់ទឹកទាំងអស់៖

  • Trisomy 21៖ ប្រហែល ៩៥ភាគរយហើយដែល ជំងឺមិនគ្រប់ទឹកបណ្តាលមកពី Trisomy 21 មានន័យថា កូនដែលកើតមកមានក្រូម៉ូសូមដែលផ្តល់ដោយឪពុកម្តាយមានតែ ២១គូរប៉ូណ្ណោះក្នុងកោសិកាទាំងអស់នៃរាងកាយ។ រឿងនេះបណ្តាលមកពីការបំបែកកោសិកាមិនធម្មតាក្នុងពេលរីកចម្រៀននៃកោសិកាមេជីវិតឈ្មោល ឬញី។ 
  • Mosaic Down Syndrome៖ នេះជាទម្រងដ៏កម្រមួយនៃជំងឺមិនគ្រប់ទឹក វាគឺជាករណីដែលមានកោសិកាមួយចំនួនប៉ុណ្ណោះផ្ទុកក្រូម៉ូសូម ២១គូ។ រឿងនេះបណ្តាលមកពីការបំបែកខ្លួនមិនធម្មតាក្រោយពីមេជីវិតទាំងពីរលាយចូលគ្នារួច។ 
  • Translocation Down Syndrome៖ ករណីជំងឺមិនគ្រប់ទឹកនេះក៏អាចកើតឡើងនៅពេលផ្នែកមួយនៃក្រូម៉ូសូម ២១ ទៅជាភ្ជាប់ចូលទៅក្នុងក្រូម៉ូសូមផ្សេងមួយទៀតមុនពេល ឬក្នុងពេលមានផ្ទៃពោះ។ ក្មេងមានជំងឺបែបនេះគឺមានក្រូម៉ូសូមកូពី ២១ ប៉ុន្តែវាក៏មានក្រូម៉ូសូមបន្ថែម ២១មួយទៀតផងដែរ។ 

យើងមិនទាន់ដឹងថាមានកត្តាបរិដ្ឋាន ឬអាកប្បកិរិយាណាមួយច្បាស់លាស់ដែលនាំឲ្យកើតជំងឺមិនគ្រប់ទឹកឡើយ។ 

ភាគច្រើន ជំងឺមិនគ្រប់ទឹកមិនមែនជាជំងឺតពូជឡើយ។ វាបណ្តាលមកពីកំហុសក្នុងការបំបែកកោសិកាក្នុងពេលរីកចម្រើនមេជីវិតញី ឈ្មោល ឬអំប្រ៊ីយ៉ុង។

Translocation Down Syndrome គឺជាទម្ងន់មិនធម្មតាតែមួយគត់ដែលអាចចម្លងពីឪពុកម្តាយទៅកូនបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងនេះក្តី មានក្មេងមិនគ្រប់ទឹកប្រហែល ៤ភាគរយប៉ុណ្ណោះដែលមានទម្រងប្រភេទនេះ។ ហើយមានប្រហែល ១ភាគបីប៉ុណ្ណោះដែលចម្លងពីម្តាយឪពុកពួកគេ៕