Join with Health.com.kh on Telegram

ការទល់លាមកច្រើនតែកើតមានជាញឹកញាប់លើប្រជាជនខ្មែរយើងដែរ ជាពិសេសស្រ្តី កូនក្មេង និងមនុស្សចាស់តែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ចំពោះនិយមន័យរបស់ការទល់លាមកទាល់តែ ពិបាកបន្ទោបង់ច្រើនជាង ៣ដងក្នុងមួយសប្តាហ៍ និងត្រូវការប្រឹងខ្លាំងរាល់ការបន្ទោបង់ម្តងៗ។ 

ដើម្បីកំណត់ដឹងថា ទល់លាមកបាន អ្នកជំងឺគួរតែធ្លាប់មានរោគសញ្ញាខាងក្រោមនេះចាប់ពីរឡើងទៅ៖

  • ប្រឹងបន្ទោបង់យ៉ាងហោចណាស់ ២៥ភាគរយ ក្នុងពេលម្តងៗ
  • លាមករឹងយ៉ាងហោចណាស់ ២៥ភាគរយ នៅពេលបន្ទោបង់ម្តងៗ
  • មានអារម្មណ៍ថាជុះមិនអស់យ៉ាងហោចណាស់ ២៥ភាគរយនៃការបន្ទោបង់ម្តងៗ
  • មានអារម្មណ៍ថាដូចមានអ្វីស្ទះក្នុងរន្ធគូថយ៉ាងហោចណាស់ ២៥ភាគរយនៃការបន្ទោបង់ម្តងៗ
  • ក្នុងមួយសប្តាហ៍បន្ទោបង់តិចជាង ៣ដង

ក្រៅពីនេះ មានមូលហេតុផ្សេងៗទៀតដែរ ដែលនាំឲ្យទល់លាមកដូចជា ការប្រើប្រាស់ថ្នាំ មហារីកពោះវៀនធំ កង្វះអ័រម៉ូនទីរ៉ូអ៊ីត មានផ្ទៃពោះ ឬមានជំងឺអ្វីមួយ។ 

ពេលណាទើបចាត់ទុកថាការទល់លាមកក្លាយទៅជាសញ្ញាប្រកាសអាសន្នទៅ?

មិនមានមនុស្សច្រើនទេដែលដឹងថា ការប្រែប្រួលទម្លាប់នៃការបន្ទោបង់អាចក្លាយទៅជាសញ្ញាព្រមាននៃការបង្ករោគដោយបាក់តេរី វីរុស ស្ទះពោះវៀន ជំងឺរលាកពោះវៀន ឬមហារីកពោះវៀនធំឡើយ។ បើសិនជាអ្នកមានរោគសញ្ញាមួយឬច្រើនដូចខាងក្រោមនេះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត។ 

  • ទល់លាមកយូរជាង ២សប្តាហ៍
  • ចេះតែចង់បន្ទោបង់គ្មានហេតុផល
  • រាកឈាម ឬរាកភ្លាមៗតែម្តង
  • លាមកទៅជាពណ៌ខ្មៅ

ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗបើសិនជាអ្នកកំពុងតែមានអាការៈទាំងអស់ខាងលើ ព្រោះបើសិនជាមិនមានការព្យាបាលទេ វាអាចនាំឲ្យមានផលវិបាកដល់សុខភាពច្រើនដូចជា ជំងឺឬសដូងបាត ដំបៅ ឈឺពោះ ប្រេះក្រសាលគូថ និងបូសអន្ទង់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាដែលមានជំងឺហើយមិនខ្វល់ខ្វាយស្វែងរកការព្យាបាលរយៈពេលយូរ នោះគ្រូពេទ្យក៏ពិបាកនឹងកំណត់សម្គាល់ ក៏ដូចជាស្វែងរកវិធីព្យាបាលបែបធម្មជាតិដើម្បីជួយដែរ៕