ប្រសិនជាអ្នកចង់សន្សំលុយ អ្នកត្រូវតែប្រយ័ត្នពីរបស់ប្រើប្រាស់ក្នុងផ្ទះ ជាពិសេសភ្លើង ព្រោះមានរបស់ខ្លះនៅពេលដែលអ្នកមិនប្រយ័ត្នរួចប៉ះត្រូវ វាក៏អាចស៊ីភ្លើងបានដែរ ដូចនេះតើគួរតែធ្វើដូចម្តេចទើបមិនប្រើភ្លើងអស់ច្រើននោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទូរទឹកកក
អ្នកមិនត្រូវបើកទូរទឹកកកច្រើននោះទេ ព្រោះបើអ្នកបើកកាន់តែច្រើន វានឹងស៊ីភ្លើងកាន់តែច្រើនដូចគ្នា ម្យ៉ាងទៀតមិនត្រូវបើកទូរទឹកកករករបស់ ឬផ្ទុកអាហារច្រើននៅក្នុងទូរទឹកកកឡើយ ព្រោះនៅពេលដែលអ្នកផ្ទុកច្រើន នោះវានឹងត្រូវការប្រើភ្លើងកាន់តែខ្លាំងដើម្បីធ្វើឱ្យរបស់ទាំងនោះត្រជាក់បានគ្រប់គ្រាន់ ដូចនេះអ្នកគួរតែកាត់បន្ថយពេលវេលាដែលអ្នកជ្រើសរើសអាហារក្នុងនោះ ហើយត្រូវរៀបចំទូរទឹកកកឱ្យមានរបៀប ហើយមិនត្រូវបើកចោលឡើយ។
កុំព្យូទ័រ
នៅពេលដែលអ្នករវល់ អ្នកមិនត្រូវបើកអ៊ីនធើណេតចោល ហើយបើកកុំព្យូទ័រចោលនោះទេ ព្រោះវាស៊ីថ្មខ្លាំងណាស់ ជាហេតុដែលអាចធ្វើឱ្យអ្នកត្រូវតែសាកថ្មគ្រប់ពេល ហើយពេលដែលអ្នកសាក់ថ្មច្រើន វានឹងស៊ីភ្លើង ហើយឆាប់ខូចថ្មដូចគ្នា។
ម៉ាស៊ីនទឹកក្តៅ
អ្នកមិនត្រូវប្រើម៉ាស៊ីនទឹកក្តៅដោយដោតវាចោល២៤ម៉ោងដើម្បីឱ្យវាក្តៅឡើយ ព្រោះវាស៊ីភ្លើងខ្លាំងណាស់ ហើយច្រើនជាងទូរទឹកកកខ្នាតធំទៀតផង ម្យ៉ាងទៀតនេះជាធាតុអាកាសក្តៅ អ្នកមិនត្រូវការប្រើទឹកក្តៅច្រើននោះទេ ដូចនេះអ្នកអាចទិញកំសៀវអគ្គិសនីតូចមួយ នៅពេលដែលអ្នកចង់ប្រើ អ្នកអាចដោតភ្លើងតែបន្តិច វានឹងក្តៅហើយ។
ខ្សែភ្លើងផ្សេងៗ
នៅពេលដែលអ្នកប្រើខ្សែភ្លើងផ្សេងៗរួច អ្នកត្រូវតែដកចេញពីរន្ធ ព្រោះបើអ្នកមិនដកចេញ វាមិនត្រឹមតែមានគ្រោះថ្នាក់នោះទេ ថែមទាំងអាចធ្វើឱ្យភ្លើងអ្នកកើនឡើងកាន់តែច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)