Join with Health.com.kh on Telegram

មូសគឺជាសត្វចង្រៃដែលអាចធ្វើឲ្យអ្នកមានជំងឺបាននៅពេលដែលវាខាំត្រូវ ជាពិសេសកុមារ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីកំចាត់មូសដោយមិនចាំបាច់ប្រើធូបមូស ឬមុងនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វិធីទី១

អ្នកអាចយកដបទទេរមួយច្រកទឹកស្ករ ឬស្រាបៀរនៅក្នុងនោះ បន្ទាប់មកយកវាទៅដាក់នៅកន្លែងដែលងងឹត នោះមូសនឹងហើរចូលក្នុងដបនោះ ដែលអាចធ្វើឲ្យវាងាប់បានដោយសារតែទឹកស្ករទាំងនោះ។

វិធីទី២

អ្នកអាចយកទឹកខ្មេះទៅដាំឲ្យពុះ បន្ទាប់មកចាក់ចូលទៅក្នុងចានទាបមួយ រួចយកទៅដាក់ក្នុងបន្ទប់អ្នក នោះមូសនឹងមិនចូលបន្ទប់អ្នកទេទោះបីជាអ្នកមិនបិតទ្វារក៏ដោយ។

វិធីទី៣

អ្នកអាចយកសំបកក្រូចមកដុតបាន នោះវានឹងជះក្លិនដែលធ្វើឲ្យមូសមិនហ៊ានហើរមកជិតនោះទេ។

វិធីទី៤

អ្នកអាចបិតបង្ហួច បន្ទាប់មកយកចានដែកមួយដាក់សាប៊ូបោកខោអាវ និងទឹកចូល ហើយដាក់នៅមុខបង្ហួច នោះព្រឹកឡើងអ្នកនឹងឃើញមូសជាច្រើនងាប់នៅក្នុងនោះ។

វិធីទី៥

អ្នកក៏អាចបើកគម្របប្រេងខ្យល់ដាក់ជិតខ្លួនអ្នកដែរ នោះមូសមិនហ៊ានមកជិតអ្នកឡើយ ដោយសារតែវាខ្លាចក្លិនប្រេងខ្យល់ទាំងនោះ។

វិធីទី៦

ចំពោះផ្ទះដែលប្រើពាងទឹក ៣ទៅ៥ថ្ងៃគួរតែលាងសម្អាតពាងនោះម្តង ហើយប្តូរទឹកចេញម្តង ទើបគ្មានមូសច្រើន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)