ថ្វីត្បិតតែបន្លែល្អចំពោះសុខភាពក៏ដោយ ប៉ុន្តែមានបន្លែមួយចំនួនគឺមិនស័ក្តិសមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមពិសារឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីបន្លែមួយចំនួនដែលល្អចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្លែល្ពៅ
នៅក្នុងល្ពៅនេះមានសារធាតុដែលជួយទប់មិនឲ្យក្រពះស្រូបយកជាតិស្ករច្រើនឡើយក្រោយពេលដែលអ្នកបរិភោគអាហាររួច ប៉ុន្តែអ្នកមិនត្រូវពិសារច្រើនពេកឡើយ ព្រោះវាក៏អាចធ្វើឲ្យអ្នកឡើងជាតិស្ករដូចគ្នាដែរ។
ខ្ទឹមបារាំង
ក្រោយពេលដែលអ្នកពិសារខ្ទឹមបារាំងរួច វានឹងជួយបញ្ចុះអាស៊ីតខ្លាញ់ដែលមានក្នុងឈាមអ្នក ហើយជួយការពារអ្នកមិនឲ្យមានជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗដែលទាក់ទងនឹងសរសៃឈាមឡើយ ម្យ៉ាងទៀតវាក៏អាចជួយបញ្ចុះសម្ពាធឈាមអ្នកដូចគ្នាដែរ ប៉ុន្តែអ្នកដែលមានជំងឺឆ្លង ឬជំងឺទាក់ទងនឹងភ្នែក គឺមិនស័ក្តិសមក្នុងការពិសារឡើយ ហើយនៅពេលដែលអ្នកចម្អិន អ្នកមិនត្រូវកម្តៅវាយូរទេ ព្រោះវាអាចបាត់បង់សារធាតុចិញ្ចឹមដែលមានក្នុងនោះ។
ម្រះ
ប្រសិនជាអ្នកតែងតែញ៉ាំម្រះនេះ វានឹងជួយអ្នកបញ្ចុះជាតិស្ករក្នុងរាងកាយ ប៉ុន្តែចំពោះអ្នកដែលមានជំងឺទាក់ទងនឹងក្រពះ និងពោះវៀន មិនអាចពិសារច្រើនឡើយ ហើយអ្នកក៏មិនត្រូវចម្អិនយូរពេកនោះទេ។
ត្រសក់
ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយធាត់ និងអ្នកដែលមានជំងឺលើសសម្ពាធឈាម អាចបរិភោគត្រសក់នេះមួយថ្ងៃចំនួន១០០ក្រាមបាន នោះវានឹងជួយព្យាបាលជំងឺអ្នកបាន។
ប៉េងប៉ោះ
នៅក្នុងប៉េងប៉ោះនេះមានសារធាតុជាច្រើនដែលអាចជួយសុខភាពអ្នកស្ទើរតែគ្រប់ផ្នែក ជាពិសេសជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយបញ្ចុះកាឡូរីដែលមានក្នុងរាងកាយអ្នក រួមជាមួយខ្លាញ់ផងដែរ ហើយអ្នកដែលមានជំងឺខ្វះឈាម វិលមុខ អ្នកអាចពិសារប៉េងប៉ោះនេះបានដូចគ្នា។
ពោត
ចំពោះអ្នកដែលមានជំងឺគ្រួសក្នុងតម្រងនោម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺហើម អ្នកអាចពិសារពោតនេះបាន នោះវានឹងជួយទប់មិនឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរនោះទេ វានឹងជួយព្យាបាលជំងឺអ្នកបណ្តើរៗ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)