ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលធ្វើឲ្យរាងកាយមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចប្រើអាំងស៊ុយលីនបាន ឬទាំងពីរតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺទឹកនោមផ្អែមមានន័យថា កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា។​ រឿងនេះអាចបណ្តាលឲ្យមានផលវិបាកច្រើនបើសិនជាមិនមានការព្យាបាល ឬគ្រប់គ្រងល្អទេនោះ។

ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យប្រឈមខ្ពស់នឹងជំងឺបេះដូងសរសៃឈាម និងបង្កជាបញ្ហាច្រើនដល់ភ្នែក ស្បែក តម្រងនោម និងប្រព័ន្ធសរសៃប្រសាទបាន។ ជំងឺទឹកនោមផ្អែមក៏អាចបណ្តាលឲ្យលិង្គមិនឡើងរឹង និងបង្កបញ្ហាផ្លូវទឹកម៉ូត្រច្រើនទៀតលើមនុស្សប្រុស។ 

លិង្គមិនឡើងរឹង

បញ្ហាលិង្គមិនឡើងរឹងនេះ មានន័យថា បុរសមិនអាចមានសមត្ថភាពធ្វើឲ្យលិង្គឡើងរឹង ឬរក្សាភាពរឹងរបស់លិង្គបានយូរឡើយ។ វាអាចជាសញ្ញាមួយនៃបញ្ហាសុខភាពជាច្រើនដូចជា លើសសម្ពាធឈាម ស្រ្តេស ជក់បារី លេបថ្នាំ ជំងឺតម្រងនោម និងជំងឺរបត់ឈាមឬប្រព័ន្ធសរសៃប្រសាទ។ 

យោងទៅតាម National Diabetes Information Clearinghouse បានឲ្យដឹងថា បុរសដែលមានជំងឺទឹកនោមផ្អែមគឺប្រឈមខ្ពស់នឹងបញ្ហាលិង្គមិនឡើងរឹង ដោយក្នុងចំណមបុរសមានជំងឺទឹកនោមផ្អែមគឺជួបបញ្ហានេះ ២០ ទៅ៧៥ភាគរយទៅហើយ។ 

ខូចប្រព័ន្ធសរសៃប្រសាទបញ្ជាដោយខ្លួនឯង

ជំងឺទឹកនោមផ្អែមអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃប្រសាទបញ្ជាដោយខ្លួនឯង និងបង្កបញ្ហាផ្លូវភេទជាច្រើនទៀត។ ប្រព័ន្ធសរសៃប្រសាទបញ្ជាដោយខ្លួនឯងមាននាទីគ្រប់គ្រងការរីករួមរបស់សរសៃឈាម។ បើសិនជាសរសៃឈាម និងសរសៃប្រសាទក្នុងលិង្គរងរបួសដោយសារជំងឺទឹកនោមកផ្អែម នោះវានឹងបង្កជាបញ្ហាលិង្គមិនអាចឡើងរឹងបានជាមិនខាន។ ជំងឺសរសៃឈាមនឹងបន្ថយលំហូរឈាមចូលទៅក្នុងលិង្គ។ 

ទឹកកាមបាញ់ឡើងទៅប្លោកនោមវិញ

បុរសមានជំងឺទឹកនោមផ្អែមក៏អាចប្រឈមនឹងការបាញ់ទឹកកាមឡើងទៅប្លោកនោមវិញដែរ។ អាការៈមួយនេះអាចសម្គាល់ដឹងតាមរយៈមានទឹកកាមចេញកាន់តែតិចនៅពេលបាញ់ទឹកកាមម្តងៗ។ 

បញ្ហាផ្លូវទឹកម៉ូត្រ

បញ្ហាផ្លូវទឹកម៉ូត្រអាចនឹងកើតឡើងលើបុរសដែលមានជំងឺទឹកនោមផ្អែមដោយសារតែខូចសរសៃប្រសាទ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងនេះមានដូចជា នោមញឹក មិនអាចគ្រប់គ្រងការនោមបាន និងការបង្ករោគនៅផ្លូវទឹកម៉ូត្រ៕

Loading...