Join with Health.com.kh on Telegram

ខ្នែងពោះវៀនគឺជាសរីរាង្គមួយប្រភេទដែលមានរាងដូចជាដង្កូវ ដែលវាស្ថិតនៅគល់របស់ពោះវៀនធំ។ សារីរាង្គមួយនេះមិនមានមុខងារសំខាន់អ្វីឡើយ ប៉ុន្តែបើសិនជាវាទៅជារលាកវិញ គឺត្រូវការការព្យាបាលជាបន្ទាន់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ការរលាករបស់ខ្នែងពោះវៀនតែងតែបង្កជារោគសញ្ញារបស់វា ដែលវាគ្រប់គ្រាន់នឹងធ្វើឲ្យយើងភ័យខ្លាំងណាស់។ 

ការឈឺពោះ

រោគសញ្ញាធម្មតារបស់ជំងឺរលាកខ្នែងពោះវៀនគឺការឈឺក្នុងពោះ ដែលស្ថិតនៅខាងស្តាំ។ ហើយវាអាចនឹងធ្ងន់ធ្ងរៗទៅកាលណាទុកយូរ។ ការឈឺចាប់ចាប់ផ្តើមដំបូងនៅក្បែរន្ធផ្សិត បន្ទាប់មកទើបឈឺនៅផ្នែកខាងក្រោម និងខាងស្តាំនៃពោះវិញ។ រាល់ការធ្វើចលនារាងកាយគ្រប់យ៉ាងច្រើនតែធ្វើឲ្យការឈឺចាប់នោះកាន់តែធ្ងន់ធ្ងរបានទាំងអស់ ទោះបិជាក្អក ឬកណ្តាសក៏ដោយ។ 

ក្តៅខ្លួនស្ទិញៗ

ការចាប់ផ្តើមរបស់ជំងឺរលាកខ្នែងពោះវៀននឹងធ្វើឲ្យក្តៅខ្លួនស្ទិញៗ។ ជាមួយគ្នានេះដែរ វាក៏មានឱកាសធ្វើឲ្យអ្នកជំងឺទៅជាគ្រុនបានដែរ។ នៅពេលអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ការក្តៅខ្លួននឹងកាន់តែខ្លាំងតាមគ្នាដែរ។ 

ចង្អោ

ទោះបីជាការបង្ករោគក្នុងពោះក៏វាអាចបង្កជាការក្អួត និងចង្អោដែរ។ ប៉ុន្តែចូរពិគ្រោះជាមួយគ្រូពេទ្យផងបើសិនជាការចង្អោនេះកើតឡើងជាប់រហូតច្រើនជាងពីរថ្ងៃ ជាមួយគ្នានឹងការឈឺពោះថែមទៀត។ ជំងឺរលាកខ្នែងពោះវៀនក៏អាចបណ្តាលឲ្យរបបអាហារថយចុះបានដែរ។

ហើមពោះ

វាគឺជារឿងធម្មតាទេដែលមានអារម្មណ៍ហើមពោះក្រោយពីញ៉ាំអ្វីច្រើនៗ។ យ៉ាងណាមិញ បើសិនជាការហើមពោះនោះបន្តកើតមានជាប់ វាអាចជាសញ្ញាមួយនៃជំងឺរលាកខ្នែងពោះវៀន ហើយក៏ត្រូវការយកចិត្តទុកដាក់ខ្លាំងដែឬ។ បើសិនជារឿងនេះកើតឡើងជាមយយគ្នានឹងការឈឺពោះ និងក្តៅខ្លួនទៀតនោះ ចូរប្រាកដថាអ្នកបានពិគ្រោះជាមួយគ្រូពេទ្យហើយ។ 

ទល់លាមកឬរាករូស

សញ្ញាមួយនេះប្រហែលជាចាប់ផ្តើមកើតមានក្រោយពីអ្នកបានឈឺពោះរួចមក។ ប៉ុន្តែរឿងនេះប្រហែលជាមិនមែនជាករណីធ្ងន់ធ្ងរដូចនឹងការឈឺពោះឡើយ។ 

ទោះបីជាយ៉ាងណាក៏ដោយ វាអាចនឹងក្លាយទៅជារឿងគម្រាមគំហែងដល់អាយុជីវិតបានបើសិនជាខ្នែងពោះវៀនដែលរលាកនោះបែក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះ ចូរស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាមៗទៅបើសិនជាអ្នកមានអាការៈទាំងអស់ខាងលើ។ មិនត្រូវទិញថ្នាំលេបដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យជាមុនឡើយ ព្រោះវាអាចនឹងធ្វើឲ្យខ្នែងពោះវៀនធ្លាយបានគ្រប់ពេល៕