បើសិនជាភ្នែករបស់ដែលគួរឲ្យទាក់ទាញ និងសំខាន់ហើយនោះ យកល្អគួរតែផ្តល់ភាពស្រស់ស្អាតរបស់វាជាមួយនឹងរោមភ្នែកដ៏ក្រាស និងរឹងមាំបន្ថែមទៀតទៅ។ មិនមែនមានមនុស្សគ្រប់គ្នាកើតមកមានរោមភ្នែកក្រាសរហូតនោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជារឿងនេះកើតឡើងចំពោះអ្នកមែននោះ អ្នកក៏មិនបាច់យំ និងសោកស្តាយអ្វីដែរ។ ខាងក្រោមនេះគឺជាគន្លឹះធម្មតាៗពីរយ៉ាងដែលអាចជួយរោមភ្នែកអ្នកទៅជាក្រាស និងវែងជាងមុនយ៉ាងអស្ចារ្យ៖

ញ៉ាំអាហារសម្បូរវីតាមីន C

វីតាមីន C គឺជាជីវជាតិដ៏សំខាន់មួយសម្រាប់សក់ដ៏មានសុខភាពល្អ។ ជាធម្មតា រោមភ្នែកក៏នឹងមានប្រយោជន៍ចេញពីរបបអាហារដែលសម្បូរទៅដោយជីវជាតិមួយនេះដែរ។ ប្រភពវីតាមីន C ដ៏អស្ចារ្យមួយចំនួនមានដូចជា ផ្លែគីវី បឺរី ផ្លែឈើជូរៗ និងបន្លែពណ៌បៃតងចាស់។ ក្រៅពីធ្វើឲ្យរោមភ្នែកក្រាសហើយ វីតាមីន C ក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំផងដែរ។ 

លាងសម្អាតគ្រឿងតែងមុខចោលជានិច្ច

ចូរចាំថា អ្វីដែលអ្នកត្រូវធ្វើចុងក្រោយគេនោះគឺលាងសម្អាតគ្រឿងតែងមុខដែលមានទាំងប៉ុន្មានចោលឲ្យអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត ពណ៌ស្រមោលភ្នែក និងម៉ាស្ការ៉ាដែលលាបនោះអាចនឹងធ្វើឲ្យស្ទះដល់រន្ធញើស ឬឬសគល់រោមភ្នែកបាន ដូច្នេះវាពិតជាងាយធ្វើឲ្យរោមភ្នែកជ្រុះខ្លាំងនាស់។ ចូរចាំថា អ្នកបានលាងសម្អាតវាដោយថ្នមៗហើយ៕

Loading...