ការលេងនៅក្រោមដំណកភ្លៀងគឺជាក្តីស្រមៃ ក៏ដូចជាចំណង់ចំណូលចិត្តរបស់កុមារតូចៗ។ សម្រាប់មនុស្សធំវិញក៏ប្រហែលជាចង់បានដូច្នេះដែរហើយ ប៉ុន្តែអ្នកនឹងមានសំណាងព្រោះអាចនឹងសើមខ្លួនខ្លះពេលដើរកាត់ភ្លៀង។ យ៉ាងណាមិញ ចាស់ៗតែងនិយាយថា កុំឲ្យយើងលេងទឹកភ្លៀងច្រើនពេក ព្រោះអាចបណ្តាលឲ្យមានការបង្ករោគបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មួយផ្សេងទៀត គឺយើងត្រូវបានហាមប្រាមមិនឲ្យផឹកទឹកភ្លៀងទេ ខ្លាចឈឺក្រពះ។ ដូច្នេះតើវាជារឿងពិតទេដែលមិនគួរផឹកទឹកភ្លៀងដែលធ្លាក់ពីលើមេឃ?
តាមអំណះអំណាងបែបវិទ្យាសាស្រ្ត ទឹកភ្លៀងពិតជាមានមេរោគមែន ហើយវាក៏មិនមានសុវត្ថិភាពដែរក្នុងការផឹកវា។ វាអាចមានមេរោគដែលធ្វើឲ្យឈឺក្រពះធ្ងន់ធ្ងរបាន។ យ៉ាងណាមិញ វាក៏មានសារធាតុលោហៈធ្ងន់ដូចជា សំណរ និងអាសេនិចដែលចេញពីផ្សែងរោងចក្រ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Environmental Management បានឲ្យដឹងថា ដំណកទឹកភ្លើងមិនសមនឹងទទួលទានឡើយ ដោយសារតែវាមានមេរោគ៕