ជំងឺអេដស៍ បានមកពីពាក្យបច្ចេកទេស Acquired Immune Deficiency Syndrome (AIDS) ដែលមានន័យថា ជាចង្កោមរោគសញ្ញាខ្សោយប្រព័ន្ធភាពស៊ាំដែលមិនមែនពីកំណើត ហើយជំងឺនេះដែរបង្កឡើងដោយវីរុសម៉្យាងឈ្មោះថា Human Immunodeficiency Virus (HIV) ដែលហៅថាមេរោគហ៊ីវ នោះឯង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីដែលមានជំងឺអេដស៍គ៏អាចចម្លងជំងឺនេះទៅកូនងក្នុងពេលមានផ្ទៃពោះ សម្រាលកូន ឬបំបៅដោះកូន។
ភាគច្រើន អ្នកដែលឆ្លងមេរោគហ៊ីវរួច ប្រហែលជាមិនបង្កជារោគសញ្ញាអ្វីទាំងអស់រយៈពេលច្រើនឆ្នាំ ហើយក៏អាចប្រើពេលរហូតដល់ ១០ឆ្នាំឡើងទៅឯណោះ ទើបចេញជាជំងឺអេដស៍កើតឡើង។ រោគសញ្ញាមួយចំនួនរបស់ជំងឺអេដស៍មានដូចជា៖
- អស់កម្លាំង
- ស្រកទម្ងន់
- ក្តៅខ្លួនជាប់
- បែកញើសយប់
- ឡើងកន្ទួលរមាស់លើស្បែក
- រាករូសមិនចេះជា
- ងាយឆ្លងជំងឺផ្សេងៗ
នៅពេលមានជំងឺនេះយូរៗទៅ វីរុសនឹងវាយប្រហារ ឬសម្លាប់អស់នូវភ្នាក់ងារប្រព័ន្ធភាពស៊ាំ នឹងបង្កជាជំងឺអេដស៍ជាក់ស្តែង មានន័យថា អ្នកជំងឺងាយនឹងឆ្លងជំងឺគ្រប់ប្រភេទ អាចអាចនឹងសម្លាប់ដោយសារតែជំងឺឆ្លងទាំងនេះវិញ មិនមែនដោយវីរុសហ៊ីវឡើយ។ អ្វីដែលកាន់តែអាក្រក់នោះគឺថា វីរុសហ៊ីវក៏ធ្វើឲ្យអ្នកជំងឺទទួលរងភាពធ្ងន់ធ្ងររបស់ជំងឺផ្សេងៗទាំងនោះកាន់តែខ្លាំង ព្រមទាំងប្រឈមនឹងជំងឺមហារីកមួយចំនួនទៀតផង។ និយាយរួម ជំងឺអេដស៍ ឬមេរោគហ៊ីវ មិនមែនសម្លាប់មនុស្សដោយផ្ទាល់ទេ តែវាសម្លាប់ដោយប្រយោល។
មកដល់សព្វថ្ងៃនេះ ថ្វីបើមានការស្រាវជ្រាវជ្រាវខ្លះៗបញ្ជាក់ថា ជំងឺអេដស៍អាចព្យាបាលបានក៏ដោយ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍មួយដែលបង្ហាញថា អាចព្យាបាជាលើអ្នកជំងឺអេដស៍ផ្ទាល់នៅឡើយទេ។ វាគឺជាជំងឺមួយប្រភេទអាចសម្លាប់មនុស្សដោយប្រយោល និងស្លាប់នៅចន្លោះរយៈពេលមួយឆ្នាំកន្លះទៅ ៣ឆ្នាំក្រោយពីចេញរោគសញ្ញាជាជំងឺអេដស៍រួច ដែលការស្លាប់នោះច្រើនតែបណ្តាលមកពីការឆ្លងជំងឺផ្សេង ឬមហារីក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ការព្យាបាលរបស់ជំងឺនេះគ្រាន់តែអាចពន្យាអាយុ និងដំណើរការឆ្លងជំងឺផ្សេងៗប៉ុណ្ណោះ៕