ការរួមភេទមិនមែនមធ្យោបាយត្រឹមត្រូវតែមួយមុខនោះទេ តែវាមានវិធីច្រើនណាស់ដែលត្រូវបានចាត់ទុកថាជារបៀបរួមភេទដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ បើសិនជាអ្នកចង់បង្កាត់ភ្លើងនៃតណ្ហាផ្លូវភេទលើគ្រែកាន់តែខ្លាំងនោះ អ្នកគួរតែចៀសវាងរឿងមួយចំនួនជានិច្ច។ ខាងក្រោមនេះគឺជារឿង ៩យ៉ាងដែលប្រុសស្រីក្នុងពេលរួមភេទគួរតែចៀសវាងឲ្យខានតែបាន៖
មិនគោរពគ្នា
មនុស្សម្នាក់ៗមានរបៀបរួមភេទផ្សេងៗពីគ្នា។ និយាយរួមទៅ ការរួមភេទគឺជារឿងបុគ្គលសុទ្ធសាធ ព្រោះវាមិនទាក់ទងថា អ្នកត្រូវមានអាយុដូចគ្នា ឬមានអ្វីដូចគ្នាច្រើននោះទេ។ ដូច្នេះមុនពេលសាកល្បងអ្វីៗដែលថ្មីនោះ ចូរសួរគ្នាទៅវិញទៅមកសិនថា OK ឬអត់។ បើសិនជាយើងចេះសួរគ្នាមុននឹងអនុវត្ត វានឹងបង្ហាញនូវឥរិយាបទមួយគោរពគ្នាទៅវិញទៅមក។
មិនយល់ស្របលើការពន្យាកំណើត
បើសិនជាអ្នកមិនមានគម្រោងយកកូនទេ ការពិភាក្សាគ្នារឿងនេះត្រូវតែធ្វើជាដាច់ខាត។ យកល្អគួរតែពិនិត្យម្តងហើយម្តងទៀតថាអ្នកទំាងពីរយល់ស្របគ្នាហើយ។ ចូរប្រាកដថា អ្នកបានប្រើវិធីសាស្រ្តណាមួយរួចហើយដូចជា ស្រោមអនាម័យ ឬថ្នាំគ្រាប់ពន្យាកំណើត។
មិនពិនិត្យស្រោមអនាម័យ
ក្នុងពេលរួមភេទ អ្នកគួរតែប្រើពេលវេលាពិនិត្យស្រោមអនាម័យផង ព្រោះថាអ្នកមិនចង់ប្រើស្រោមដែលរហែកដោយចៃដន្យនោះឡើយ។ បើសិនជាអ្នកប្រើស្រោមដែលរហែក ឬហួសកាលបរិច្ឆេទ អ្នកពិតជាប្រឈមកាន់តែខ្ពស់នឹងជំងឺកាមរោគ និងការមានផ្ទៃពោះ។
មិនបានថើបគ្នាសោះ
ការថើបគ្នាគឺជាវិធីបង្កើនភាពស្និទ្ធស្នាលដ៏សាមញ្ញមួយ។ ចូរបង្កើតទម្លាប់មួយនេះឲ្យជាមួយដៃគូរជាទៀងទាត់ផងដែរ ទោះបីជាស្ថិតក្នុងក្បាច់រួមភេទចម្លែកៗក៏ដោយ ព្រោះវានឹងជួយឲ្យអ្នកទាំងពីរកាន់តែស្នឹទ្ធស្នាលគ្នាជាងមុនទៅទៀត។
មិនខ្វល់អំពីផ្នែកផ្សេងៗនៃរាងកាយ
ពិតណាស់ ការរួមភេទតែងតែផ្តោតសំខាន់ទៅលើកន្លែងឯកជនប៉ុណ្ណោះ។ ប៉ុន្តែយកល្អគួរតែកុំភ្លេចស្វែងយល់ពីផ្នែកផ្សេងៗនៃរាងកាយផងទៅ។ មែនហើយ ការបរបោសអង្អែលនៅតំបន់ក និងការស្ទាប់អង្អែលនៅកន្លែងផ្សេងៗដូចជា កដៃ ពោះ និងជង្គង់ ប្រហែលជាល្អក្នុងការបង្កើនអារម្មណ៍នៃសេចក្តីស្រឡាញ់ ព្រមទាំងរ៉ូម៉ែនទិចថែមទៀត។
ឆាប់ប្រើវិធីខាំញ៉េញពេក
អ្នកខ្លះ ការខាំញ៉េញលើស្បែកជាវិធីធ្វើឲ្យមានអារម្មណ៍ខ្លាំង ប៉ុន្តែវាមិនមែនចេះតែមានអារម្មណ៍គ្រប់ពេលនោះទេ។ យកល្អគួរតែរងចាំរហូតដល់ដៃគូមានសម្រើប និងត្រៀមខ្លួនរួចរាល់សិនទៅ។ បើសិនជាអ្នកប្រើវិធីខាំញ៉េញលឿនពេក វាគ្រាន់តែធ្វើឲ្យដៃគូមានការឈឺចាប់ខ្លាំង និងធុញទ្រាន់ប៉ុណ្ណោះ។ ចូរស្តាប់ ឬមើលប្រតិកម្មរបស់រាងកាយដៃគូផងមុននឹងធ្វើរឿងនេះ។ បើសិនជាមិនច្បាស់ ចូរសួរបញ្ចាក់ក៏មិនទាស់ខុសអ្វីដែរ។
ទម្លាក់ទម្ងន់រាងកាយទាំងអស់របស់អ្នកលើដៃគូតែម្តង
មិនខ្វល់ថាអ្នកជាស្រី ឬប្រុសទេ រឿងនេះពិតជាសំខាន់ណាស់។ អ្នកក៏ត្រូវតែធ្វើយ៉ាងណាឲ្យដៃគូដកដង្ហើមកើតដែរ។ យកល្អគួរតែយកចិត្តទុកដាក់ទៅលើកន្លែងដែលអ្នកដាក់ដៃ ឬជើងពីលើផងថា វាធ្ងន់ឬអត់។ ជាក់ស្តែង ការដាក់ទម្ងន់ខ្លាំងទៅលើកររបស់ដៃគូពិតជាមិនមើលទៅល្អនោះទេ។
យល់ថាការរួមភេទគឺជាវិដេអូសិច
ចូរប្រុងប្រយ័ត្នបន្តិចអំពីរឿងនេះ ដោយចាំថា វីដេអូសិចមានលក្ខណៈខុសគ្នាខ្លាំងពីជីវិតពិតប្រាកដ។ ការដែលប្រើវិធីរួមភេទឲ្យដូចសកម្មភាពក្នុងវីដេអូសិចតែម្តងនោះ អាចធ្វើឲ្យពិបាកទាំងសងខាង ហើយទង្វើរដែលធ្វើទុក្ខដល់ខ្លួនឯងផង។
រក្សាភាពស្ងៀមស្ងាត់
ត្រង់ចំណុចនេះ មិនមែនមានន័យថាអ្នកត្រូវធ្វើខ្លួនដូចឡើងលើឆាកនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺចៀសវាងការរក្សាភាពស្ងៀមស្ងាត់ពេក។ រឿងនេះទាក់ទងគ្នារបៀបដែលអ្នកនឹងធ្វើការទំនាក់ទំនងជាមួយដៃគូដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្វីៗមានអារម្មណ៍ថាល្អហើយ ចូរនិយាយវាចេញឲ្យគ្នាដឹងផងទៅ។ បើសិនជាយល់ថាពិបាកនឹងនិយាយ គ្រាន់តែបញ្ចេញសម្លេងថ្ងូរតែបន្តិចក៏ល្អដែរ។
បើសិនជាអ្នកជាមនុស្សដែលមានភាពសកម្មខាងផ្លូវភេទ ចូរចងចាំនូវអ្វីដែលត្រូវចៀសវាងខាងលើនេះផង។ អ្វីដែលសំខាន់នោះគឺត្រូវតែផ្តល់ការគោរពចំពោះដៃគូរជានិច្ច៕