ការបែកញើសក្លៀកមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ខ្មាសគេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានជាខ្លាំងផងដែរ។ ថាតើយើងអាចដោះស្រាយបញ្ហានេះឆាប់រហ័សបានយ៉ាងដូចម្ដេចទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗដោះស្រាយបញ្ហាបែកញើសក្លៀក ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា ហើយកូរអោយសព្វ សឹមប្រើប្រាស់សំឡីជ្រលក់លាបល្បាយត្រង់ក្លៀកក្រោយពេលងូតទឹករួច។ ទុកចោលសម្រាប់រយៈពេល ២ ទៅ ៣ នាទី សឹមលាងសម្អាតក្លៀកចេញជាមួយទឹកធម្មតា។
២. ម្ស៉ៅ baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅ baking soda ត្រង់ក្លៀកជាការស្រេច។
៣. តែខ្មៅ
ឆុងតែខ្មៅ ១ ពែង រួចទុកអោយចុះត្រជាក់បន្តិចសិនមុននឹងប្រើប្រាស់សំឡីជ្រលក់លាបត្រង់ក្លៀក។ទុកចោលរហូតដល់តែស្ងួតសឹមប្រើក្រណាត់ ឬកន្សែងស្អាតជូតចេញ។
៤. ទឹកខ្ពុរមាត់
គ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ទឹកខ្ពុរមាត់ រួចលាបត្រង់ក្លៀកជាការស្រេច។ ទឹកខ្ពុរមាត់កម្ចាត់ពពួកបាក់តេរីដែលបង្កក្លិនក្លៀក ហើយធ្វើឱ្យអ្នកមានក្លិនស្រស់ស្រាយក្នុងរយៈពេលយូរ។
៥. ទឹកប៉េងប៉ោះស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកប៉េងប៉ោះស្រស់ត្រង់ក្លៀកនិងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទីសឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕