ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកថា អ្នកកំពុងតែដើរចូលក្នុងកន្លែងការងារដែលខុសហើយ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកធ្វើការដោយខំប្រឹង ប៉ុន្តែលទ្ធផលដែលអ្នកទទួលបាន គឺអ្នកមិនពេញចិត្តឡើយ។ មុខសញ្ញាមួយនេះ អាចប្រាប់អ្នកថា អ្នកកំពុងតែខំប្រឹងខុសកន្លែងការងារហើយ ព្រោះនេះជាការងារដែលអ្នកមិនចូលចិត្តធ្វើឡើយ។

2.    នៅពេលដែលអ្នកតែងតែរអ៊ូរទាំពីការងារអ្នកច្រើនជាងអ្នកធ្វើ នោះក៏អាចបង្ហាញអ្នកថា អ្នកមិនចូលចិត្តនឹងការងារនេះទេ ទើបអ្នកមិនមានចិត្តអំណត់ក្នុងការធ្វើ ដោយតែងតែមួលម៉ៅក្នុងចិត្តជានិច្ច។

3.    មានពេលខ្លះ ព្រោះតែប្រាក់ខែទើបអ្នកទទួលការងារមួយនេះ។ នៅពេលដែលអ្នកពេញចិត្តតែប្រាក់ខែ ហើយមិនពេញចិត្តនឹងការងារនេះសោះ នោះមានន័យថា អ្នកធ្វើការដោយបង្ខំ។ នៅពេលដែលមានមុខសញ្ញានេះ អ្នកគួរតែផ្លាស់ប្តូរការងារ ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងចិត្ត និងខួរក្បាល។

4.    នៅពេលដែលអ្នកខំប្រឹងដោយអស់ពីសមត្ថភាព ប៉ុន្តែក្រុមហ៊ុនបែរជាមើលមិនឃើញ ហើយមិនផ្តល់រង្វាន់ជាការលើកទឹកចិត្ត នោះមានន័យថា អ្នកចូលក្នុងវិស័យហើយ។ ដូចនេះ អ្នកគួរតែផ្លាស់ប្តូរទៅកន្លែងការងារដែលល្អជាងនេះ ដែលផ្តល់តម្លៃដល់អ្នកគ្រប់គ្រាន់ ទើបអាចធ្វើការដោយសប្បាយចិត្តបាន។

5.    នៅពេលដែលអ្នកសម្រេចចិត្តបោះបង់ចោល មានន័យថា ការងារមួយនេះមិនស័ក្តិសមនឹងអ្នកឡើយ ទើបអ្នកធ្វើការសម្រេចចិត្តមួយនេះ។ ដូចនេះ អ្នកគួរតែរកការងារដែលអ្នកពេញចិត្ត ទើបអ្នកអាចធ្វើបានល្អ និងជោគជ័យបាន៕

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង