ប្រសិនជាអ្នកមិនចង់នៅជិតមនុស្សដែលផ្តាសាយ ហើយឆ្លងជំងឺមួយនេះ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែកុំនៅជិតបុគ្គលដែលផ្តាសាយ ព្រោះមេរោគផ្តាសាយនេះងាយឆ្លងខ្លាំងណាស់ ដោយភាយតាមខ្យល់ ចូលមកក្នុងរាងកាយអ្នក។ ដូចនេះ ប្រសិនជាអាច អ្នកគួរតែពាក់ម៉ាស ដើម្បីការពារកុំឲ្យឆ្លងជំងឺមួយនេះ។

2.    អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការហាត់ប្រាណទាំងនេះ អាចធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ ដូចនេះ អ្នកនឹងមិនងាយឆ្លងជំងឺផ្តាសាយពីអ្នកដទៃឡើយ។

3.    មិនថាអ្នកប៉ះរបស់អ្វីរួចទេ អ្នកគួរតែលាងដៃដោយប្រើសាប៊ូជានិច្ច ព្រោះមេរោគអាចស្ថិតលើរបស់ដែលអ្នកប៉ះទាំងនោះ។ ដូចនេះ បើអ្នករក្សាអនាម័យក្នុងខ្លួន អ្នកនឹងមិនងាយឆ្លងជំងឺផ្តាសាយនេះឡើយ។

4.    អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយរាងកាយបញ្ចេញជាតិពុលចេញមកក្រៅបានអស់។ ជាហេតុដែលធ្វើឲ្យមេរោគផ្តាសាយមិនងាយឆ្លងចូលមកក្នុងរាងកាយអ្នកនោះទេ។

5.    អ្នកគួរតែគេងឲ្យបានគ្រប់ម៉ោង ព្រោះបើអ្នកសម្រាកមិនគ្រប់ ជំងឺអ្វីក៏អាចចូលមកដែរ។ ដូចនេះ នៅពេលដែលអ្នកគេងគ្រប់៨ម៉ោងក្នុងមួយថ្ងៃ ប្រព័ន្ធការពាររាងកាយអ្នកនឹងរឹងមាំ ដោយធ្វើឲ្យអ្នកមិនងាយផ្តាសាយឡើយ។

6.    អ្នកគួរតែបើកបង្អួចឲ្យខ្យល់ចេញចូលខ្លះ ទើបមេរោគទាំងនោះអាចភាយចេញក្រៅបាន។ ដូចនេះ អ្នកនឹងអាចចៀសពីជំងឺផ្តាសាយបានយ៉ាងងាយបំផុត។ អ្នកអាចសាកល្បងតាមវិធីទាំងឡាយខាងលើ ដើម្បីទប់ទល់នឹងជំងឺផ្តាសាយ៕