ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលអ្នកនឹងអាចប្រឈមមុខក្រោយពេលដែលសម្រាលកូនដោយវះកាត់។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកសម្រាលកូនដោយប្រើការវះកាត់ នោះមនោសញ្ចេតនាអ្នកនិងកូននឹងមិនល្អឡើយ ព្រោះអ្នកមិនចាំបាច់ឆ្លងកាត់ការឈឺចុកចាប់យូរក្នុងការសម្រាលចេញមកទេ ដោយអ្នកគ្រាន់តែប្រើកាំបិតដើម្បីយកកូនចេញមក។ ជាហេតុដែលធ្វើឲ្យអ្នកនិងកូននឹងមិនសូវស្និទ្ធឡើយ។

2.    បើអ្នកប្រើការវះកាត់ដើម្បីសម្រាលកូន នោះអ្នកនឹងមិនអាចចុះមកដើរដូចជាអ្នកសម្រាលតាមធម្មជាតិក្នុងថ្ងៃបន្ទាប់នោះទេ ព្រោះខ្លាចប៉ះពាល់ដល់ស្នាមរបួសដែលវះនោះ ដោយវាអាចប្រេះ ឬកើតមានបញ្ហានានាបាន។ អ្នកអាចចុះពីគ្រែបានលុះត្រាតែក្រោយមួយអាទិត្យ។ ជាពិសេស មុខរបួសអ្នកនឹងចាប់ផ្តើមឈឺ ដោយធ្វើឲ្យអ្នកពិបាកទ្រាំបាន។

3.    នៅពេលដែលអ្នកសម្រាលកូនដោយវះកាត់ នោះអ្នកនឹងអាចប្រឈមមុខនឹងថ្នាំស្ពឹក ចេញឈាមច្រើន ឬងាយឆ្លងរោគផ្សេងៗក្រោយវះកាត់រួច។ ជាពិសេស សុខភាព និងរាងអ្នកក៏ពិបាកវិលត្រឡប់មកសភាពដើមវិញដែរ។ ម្យ៉ាងទៀត បើអ្នកចង់ពន្យារកំណើត និងមានកូនម្តងទៀត ក៏មានភាពលំបាកដែរ។

4.    អ្នកនឹងអាចឃើញស្នាមរបួសដែលអាក្រក់លើពោះអ្នក ដោយពិបាកនឹងបំបាត់ណាស់។ ដូចនេះ ប្រសិនជាអាច អ្នកគួរតែជ្រើសរើសការសម្រាលកូនដោយធម្មជាតិ ព្រោះវាមិនផ្តល់ផលប៉ះពាល់ច្រើនដូចជាអ្នកសម្រាលដោយវះកាត់ឡើយ។ ជាពិសេស អ្នកក៏អាចឆាប់រកបានរាងដ៏ស្អាតរបស់អ្នកត្រឡប់មកវិញដែរ៕