ទារកអាចស្តាប់លឺ និងមើលឃើញរឿងច្រើនជាងអ្វីដែលអ្នកគិតទៅទៀតទោះបីជាគេកំពុងតែស្ថិតក្នុងពោះក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងពេលមានផ្ទៃពោះ វាពិតជាមានរឿងអស្ចារ្យច្រើនណាស់អំពីទារកក្នុងផ្ទៃ។ យ៉ាងណាមិញ ទារកក្នុងផ្ទៃអាចស្តាប់លឺសម្លេងចាប់តាំងពីគេស្ថិតក្នុងត្រីមាសទីពីរមកម្លេះ។
ទារកចាប់ផ្តើមស្តាប់លឺនៅជុំវិញសប្តាហ៍ទី១៨
សម្លេងមួយចំនួនដូចជា សម្លេងកូរពោះ និងខ្យល់ចេញចូលក្នុងសួតរបស់ម្តាយ សុទ្ធតែអាចធ្វើឲ្យទារកក្នុងផ្ទៃស្តាប់បានទាមងអស់។ ដល់ពេលចុងសប្តាហ៍ទី ២៤ ទើបគេអាចមានប្រតិកម្មនឹងសម្លេងទាំងនោះតាមរយៈការងាកក្បាល។
ទារកអាចសម្តាប់លឺចលនារាងកាយ
នៅក្រោយសប្តាហ៍ទី២៤ ទារកអាចស្តាប់លឺចលនារបស់រាងកាយម្តង ជាពិសេសពេលអង្គុយ ឈរ ងើបពីគេង ឬដើរជាដើម។ ទោះបីជាសម្លេងសាច់ដុំធ្វើចលនា និងការកកិតឆ្អឹងគ្នាក៏គេអាចស្តាប់លឺដែរ។
ទារកអាចស្តាប់លឺសម្លេងបេះដូងម្តាយ
តើអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្រ្តេស និងបេះដូងលោតញ៉ាប់ជាងធម្មតាដែរទេ? ក្នុងពេលនេះ ទារកអាចស្តាប់លឺចង្វាក់បេះដូងរបស់អ្នកបាន ហើយវាក៏ជាពេលវេលាមួយដែលទំនាក់ទំនងរវាងម្តាយ និងកូនកើតមានភ្លាមដែរ។
ទារកអាចស្តាប់លឺសម្លេងកូរពោះឃ្លានអាហាររបស់ម្តាយ
ក្នុងពេលមានផ្ទៃពោះ វាអាចធ្វើឲ្យអ្នកចេះតែឃ្លានញ៉ាំអាហារប្លែកៗ ប៉ុន្តែតើអ្នកមានឆ្ងល់ទេថា មាននរណាខ្លះអាចដឹងអំពីសម្លេងកូរពោះឃ្លានអាហាររបស់អ្នកទៅ? មែនហើយ នោះគឺកូនក្នុងផ្ទៃតែម្តង។
ទារកអាចស្តាប់លឺសម្លេងតន្រ្តី
ការស្តាប់ចម្រៀងមានអត្ថប្រយោជន៍ច្រើនណាស់ ហើយសូម្បីតែទារកក្នុងផ្ទៃក៏អាចសម្គាល់ដឹងសម្លេងចម្រៀងនេះបានដែរ។ ស្របពេលជាមួយគ្នានេះដែរ ទារកក្នុងផ្ទៃក៏អាចសម្គាល់ដឹងថាសម្លេងណាជាសម្លេងម្តាយ ឬឪពុកគេដែរ។ នៅពេលអ្នកអានសៀវភៅរឿងឲ្យកូនស្តាប់ ចូរយល់ថា គេអាចនឹងភ្ញាក់ផ្អើលនៅពេលស្តាប់លឺសម្លេងរបស់អ្នកបែបនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរប្រុងប្រយ័ត្ន និងចងចាំជានិច្ចថា សម្លេងដែលធ្វើឲ្យការស្តាប់របស់ទារកថយចុះ ឬខូចខាតក៏អាចប៉ះពាល់ដល់ការលូតលាស់របស់គេដែរ ជាពិសេសសម្លេងដែលលឺខ្លាំង រយៈពេលយូរ និងម្តងហើយម្តងទៀត៕