នៅរដូវក្តៅសម្រាប់ឆ្នាំនេះ មិនមែនជាការក្តៅធម្មតាទេ គឺក្តៅខ្លាំងតែម្តង ដូច្នេះការដែលបែកញើសស្បែកក្បាលគឺជារឿងដែលចៀសមិនផុតឡើយ ដែលជាហេតុនាំឲ្យរបស់ស្បែកក្បាលជាញឹកញាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្នកក៏អាចបង្ការអាការៈរមាស់ដោយសារការបែកញើសស្បែកក្បាលនេះបានតាមរយៈការអនុវត្តគន្លឹះថែរក្សាសក់ដូចខាងក្រោមនេះ៖
កក់សក់ជាទៀងទាត់ពេក
យកល្អគួរតែប្រើសាប៊ូកក់សក់ដើម្បីកំចាត់ចោលនូវកោសិកាស្បែកងាប់ៗចេញពីស្បែកក្បាលឲ្យអស់ទៅ ព្រោះជាដើមហេតុដែលនាំឲ្យកើតរោគផ្សិតផង និងអង្គែរស្បែកក្បាលផង។ ដូច្នេះ ចូរប្រាកដថា អ្នកបានប្រើសាប៊ូកក់សក់ពីរ ឬបីដងក្នុងមួយសប្តាហ៍។ បើសិនជាអ្នកបែកញើសក្បាលខ្លាំងពេក ចូរកក់សក់រាល់ថ្ងៃទៅ។
មិនត្រូវប្រើក្រែមអប់សក់លាបដល់ស្បែកក្បាលទេ
កាលណាសក់រងការប៉ះពាល់ពីពន្លឺព្រះអាទិត្យ វាអាចធ្វើឲ្យសក់ទៅជារួញ និងស្ងួតបាន ដូច្នេះដើម្បីការពាររឿងនេះទាល់តែលាបក្រែមអប់សក់។ យ៉ាងណាមិញ មិនត្រូវលាបក្រែមអប់សក់លើស្បែកក្បាលទេ គឺលាបតែលើសរសៃសក់បានហើយ ព្រោះកាលណាលាបដល់ស្បែកក្បាល វានឹងបង្កើនការប្រឈមអង្គែរស្បែកក្បាល និងរមាស់ស្បែកក្បាលកាន់តែខ្លាំង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចៀសវាងការលាបថ្នាំសក់
មែនហើយ ថ្នាំពណ៌លាបសក់ផ្ទុកទៅដោយសារធាតុគីមីជាច្រើនដែលនាំឲ្យប្រឈមខ្ពស់នឹងការរមាស់ស្បេកក្បាលបើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ី៕