ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកអាចធ្វើការសហការគ្នាបាន ព្រោះមនុស្សដែលសហការជាមួយអ្នក នឹងនាំទ្រព្យឲ្យអ្នក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ២។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកមិនគួរធ្វើអ្វីលឿនពេកនោះទេ ព្រោះអាចនឹងមិនសម្រេច។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៣។
ឆ្នាំខាល
ថ្ងៃនេះ បើអារម្មណ៍អ្នកមិនល្អ ទ្រព្យអ្នកក៏ពិបាកចូលមកដែរ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែសន្សំខ្លះ ទើបមិនមានទ្រព្យចេញខ្លាំង។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់នូវការចំណាយរបស់អ្នកគ្រប់យ៉ាង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៦។
ឆ្នាំម្សាញ់
ថ្ងៃនេះ បើអ្នកចេះសន្សំ នោះប្រាក់អ្នកនឹងអាចកើនឡើងជាលំដាប់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។
ឆ្នាំមមី
ថ្ងៃនេះ អ្នកមិនគួរងាយជឿអ្នកដទៃ ហើយធ្វើការបណ្តាក់ទុនឡើយ។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៤។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងមានទេវតាទ្រព្យមកជួយ ដោយនាំទ្រព្យឲ្យអ្នកយ៉ាងច្រើន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៨។
ឆ្នាំវក
ថ្ងៃនេះ អ្នកដែលតាមជួយអ្នកមានច្រើនណាស់។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៨។
ឆ្នាំរកា
ថ្ងៃនេះ អ្នកនឹងអាចចំណេញប្រាក់យ៉ាងលំបាក។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៣។
ឆ្នាំច
ថ្ងៃនេះ លាភក្រៅអ្នកមានសភាពមិនធម្មតាឡើយ ដោយអាចនាំទ្រព្យចូលមកបានច្រើន។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ៤។
ឆ្នាំកុរ
ថ្ងៃនេះ លាភក្រៅអ្នកមិនល្អទេ ដូចនេះ អ្នកគួរតែចៀសពីល្បែងទាំងឡាយ។ ពណ៌សំណាង គឺពណ៌អង្ករ។ លេខសំណាង គឺលេខ១៕