ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពេលព្រឹកដែលអ្នកមិនគួរឲ្យកូនញ៉ាំ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរឲ្យកូនញ៉ាំបបរស ឬនំប៉ាវអត់ស្នូល ជាអាហារពេលព្រឹកឡើយ ព្រោះកូនមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូន។
- អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ក៏អ្នកមិនគួរឲ្យកូនញ៉ាំជាអាហារពេលព្រឹកដែរ ព្រោះពេលដែលកូនញ៉ាំយូរទៅ នឹងអាចធ្វើឲ្យសុខភាពកូនប្រឈមមុខនឹងគ្រោះថ្នាក់បានយ៉ាងងាយ។
- អ្នកមិនគួរឲ្យកូនបរិភោគម្ហូបដែលសល់ពីយប់មិញទេ ព្រោះពេលដែលកូនបរិភោគយូរទៅ នឹងអាចធ្វើឲ្យកូនកើតជំងឺមហារីកយ៉ាងងាយជាទីបំផុត។ ដូចនេះ អ្នកគួរតែកុំឲ្យកូនបរិភោគអាហារទាំងនេះឲ្យសោះ ទើបមិនធ្វើឲ្យសុខភាពកូនកើតមានគ្រោះថ្នាក់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)