Join with Health.com.kh on Telegram

មនុស្សមួយចំនួននិយាយថា អ្នកគួរតែញ៉ាំផ្លែចេកដើម្បីជីវិតរស់នៅបើសិនជាអ្នកចង់សម្រកទម្ងន់។ ម៉្យាងវិញទៀត អ្នកខ្លះនិយាយថា វាបែរជាធ្វើឲ្យកាន់តែធាត់ទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះយើងមិនអាចនិយាយបានថែ ទស្សនៈមួយណាត្រឹមត្រូវទេ ប៉ុន្តែខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចពិចារណាបន្ថែមបាន។ 

ការពិតនោះគឺវាមានជាតិស្ករច្រើន

ប្រហែលជាអ្នកធ្លាប់ដឹង ឬអានពីមុនហើយថា ផ្លែចេកមានជាតិស្ករខ្ពស់។ មែនហើយ វាគឺជាការពិត។ ឧទាហរណ៍ មួយកូនចានចង្កឹះនៃផ្លែប៉ោមដែលចិតស្លាយៗមានតែ ៦០កាឡូរីទេតែផ្លែចេកវិញមានច្រើនជាង ១៣០កាឡូរីទៅទៀត។ គ្រប់គ្នាដឹងហើយថា របបអាហារដែលមានកាឡូរីខ្ពស់គឺមិនល្អឡើយ ជាពិសេសអ្នកដែលចង់សម្រកទម្ងន់តែម្តង ព្រោះវាអាចបំលែងទៅជាខ្លាញ់ក្នុងរាងកាយបាន។ 

ជាតិសរសៃជួយបំបាត់បញ្ហាអវិជ្ជមានបាន

ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែចាំថា ផ្លែចេកមានរបស់ច្រើនជាងស្ករទៅទៀត។ ប៉ូតាស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណេស វីតាមីន C និង B គឺជាអ្វីដែលមានច្រើនក្នុងផ្លែចេក ហើយក៏មានប្រយោជន៍ខ្លាំងដែឬ។ ក្រៅពីនេះ ជាតិសរសៃក៏អ៊ីចឹងដែរ។ តាមពិតទៅ ជាតិសរសៃដែលមានក្នុងផ្លែចេក អាចជួយកាត់បន្ថយការញ៉ាំច្រើនបាន ហើយក៏ល្អចំពោះសុខភាពច្រើនទៀតផង។ 

អ្វីដែលគួរពិចារណា

យោងទៅតាមអ្នកជំនាញខាងកាយសម្ពន្ធបានឲ្យដឹងថា វាគឺជារឿងដ៏អស្ចារ្យមួយដែលអ្នកប្រើការញ៉ាំផ្លែចេកជំនួសការញ៉ាំអាហារផ្សេង។ អ្វីដែលសំខាន់គឺ វាជាវិធីងាយស្រួលក្នុងការសម្រកទម្ងន់បើសិនជាអ្នកញ៉ាំផ្លចេកជំនួសការញ៉ាំនំដូណាត។

ការជ្រើសរើសទម្លាប់ញ៉ាំអាហារកាន់តែផ្តល់សុខភាពគឺជារឿងកាន់តែសំខាន់បើសិនជាអ្នកចង់សម្រកតាមរយៈការញ៉ាំផ្លែចេក។ ខាងក្រោមនេះគឺជាហេតុផលផ្សេងៗទៀតដែល ដែលអ្នកគួរតែបញ្ចូលផ្លែចេកទៅក្នុងរបបអាហារក្នុងកម្រិតមធ្យម៖

  • ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាតិរ៉ែដ៏សំខាន់មួយអាចជួយបញ្ចុះសម្ពាធឈាមបាន។ 
  • ការញ៉ាំអាហារសម្រន់ប្រភេទផ្លែចេកនៅម៉ោងគេង គឺអាចអនុវត្តបានគ្រប់គ្នា ជាពិសេសអ្នកដែលគេងមិនលក់ ឬដោយសារតែថប់អារម្មណ៍ ឬស្រ្តេសខ្លាំង
  • ការញ៉ាំផ្លែចេកជាទៀងទាត់ អាចជួយំបាត់បញ្ហាទល់លាមកបាន ដោយសារតែវាមានជាតិសរសៃខ្ពស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ខណៈពេលដែលផ្លែចេកមានជាតិស្ករខ្ពស់ជាងផ្លែឈើដដទៃ តែការញ៉ាំវាមិនអាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមឡើយ ដោយសារតែជាតិសរសៃរបស់វាអាចជួយសម្រួលដល់កម្រិតជាតិស្ករបាន៕