មនុស្សភាគច្រើននៅតំបន់លោកខាងលិចតែងតែគិតថា ផ្លែល្ពៅច្រើនតែគេយកទៅធ្វើការតុបតែងសម្រាប់ថ្ងៃបុណ្យខ្មោច Halloween ប៉ុន្តែបើនៅប្រទេសយើងវិញ វាគឺជាបន្លែដ៏ពេញនិយមមួយសម្រាប់ប្រជាជនយើង ហើយក៏អាចធ្វើជាបង្អែមបានថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្លែល្ពៅត្រូវបានគេដឹងថា មានជីវជាតិខ្ពស់ ព្រោះតែវាផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីនច្រើន ប៉ុន្តែមានកាឡូរីទាប។ ផ្លែល្ពៅផ្ទុកទៅដោយអង់ទីអុកស៊ីដង់មួយឈ្មោះថា Beta-carotene ដែលដើរតួនាទីដ៏ធំមួយក្នុងការបង្ការជំងឺមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ ផ្លែល្ពៅនឹងអាចបង្ការជំងឺមហារីកបានដោយសារតែគុណសម្បត្តិដូចខាងក្រោមនេះ៖
Beta-carotene
វាជាសារធាតុបំពាក់ពណ៌មួយប្រភេទដែលទទួលខុសត្រូវលើពណ៌ក្រហមលាយទឹកក្រូចរបស់ផ្លែល្បៅ ហើយក៏ជាសារធាតុជួយភ្ញោចដល់ប្រព័ន្ធភាពស៊ាំផងដែរ។ ការសិក្សាបានបង្ហាញថា Beta-carotene ប្រហែលជាផ្តល់ឲ្យរាងកាយនូវការបង្កើនការប្រឆាំងនឹងមហារីកតាមរយៈបង្ការកុំឲ្យខូច DNA បន្ថយការលូតលាស់មហារីក ឬជម្រុញដល់អង់ស៊ីមដែលសម្អាតសារធាតុបង្កមហារីកចេញពីរាងកាយ។
Carotenoids
ក្នុងចំណោមសារធាតុ Carotenoids ដែលផ្តល់សុខភាពភាគច្រើនដែលមានក្នុងផ្លែល្ពៅ Alpha-carotene មានសកម្មភាពប្រឆាំងនឹងមហារីកដោយផ្ទាល់តែម្តង។ ការសិក្សាបានឲ្យដឹងថា វាគឺជាសារធាតុទប់ស្កាត់មហារីកដ៏ខ្លាំងក្លាមួយជាង Beta-carotene ទៅទៀត។ សារធាតុ Lutein និង Lycopene ដែលជាអង់ទីអុកស៊ីដង់មានក្នុងផ្លែឈើពណ៌ទឹកក្រូច និងលឿង ក៏ត្រូវបានគេស្គាល់ថាអាចជួយការពាររាងកាយបានដែរ។
ជាតិសរសៃ
ផ្លែល្ពៅគឺជាប្រភពនៃជាតិសរសៃដ៏ល្អមួយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំជាតិសរសៃច្រើនជាប្រចាំអាចបន្ថយការកើតជំងឺមហារីកសុដន់រហូតដល់ ១១ភាគរយ។ រឿងនេះនៅពេលយើងប្រៀបធៀបជាមួយអ្នកដែលញ៉ាំតិចបំផុត៕