ក្រពេញអូវ៉ែគឺជាសរីរាង្គប្រដាប់បន្តពូជមួយប្រភេទដែលមានតែនៅក្នុងខ្លួនមនុស្សស្រីប៉ុណ្ណោះ។ វាមានពីរគ្រាប់ដែលស្ថិតនៅម្ខាងៗនៃស្បូន និងមានរាងដូចជាគ្រាប់ផ្លែអាលម៉ុន។ ក្រពេញនេះត្រូវបានគេដឹងថា អាចផលិតមេជីវិតញីដើម្បីបង្កកំណើតបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើអ្នកមានដឹងទេថា វាក៏អាចបញ្ចេញអ័រម៉ូនភេទស្រ្តី អេស្រ្តូជែន និងប្រូជេស្តេរ៉ូន ដើម្បីបង្កើតជាលក្ខណៈភេទស្រ្តី ព្រមទាំងជំរុញដល់លទ្ធភាពនៃការមានកូនដែរទេ?
ដូច្នេះអ្វីដែលអ្នកទទួលទានសុទ្ធតែមានឥទ្ធិពលទៅលើសុខភាពរបស់ក្រពេញអូវ៉ែបានទាំងអស់។ មានបញ្ហាច្រើនណាស់ដែលស្រ្តីម្នាក់អាចនឹងជួយប្រទះ ហើយក៏ប៉ះពាល់ដល់សរីរាង្គប្រដាប់បន្តពូជរបស់នាងដែរ។ បញ្ហាមួយចំនួនដែលកើតមានជាញឹកញាប់នោះមានដូចជា មហារីកក្រពេញអូវ៉ែ គីសក្រពេញអូវ៉ែ និងចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ (រយៈពេលខ្លី)។
ជំងឺទឹកនោមផ្អែម និងការធាត់ជ្រុលសុទ្ធតែជាកត្តាប្រឈមមុខធ្វើឲ្យមានបញ្ហាដល់ក្រពេញអូវ៉ែទាំងអស់។ ដូច្នេះដើម្បីកុំឲ្យមានបញ្ហាដូចខាងលើ អ្នកគួរតែប្រុងប្រយ័ត្នបំផុតចំពោះអ្វីដែលអ្នកបានញ៉ាំ ដើម្បីកាត់បន្ថយជំងឺធ្ងន់ធ្ងរមួយចំនួននៅលើក្រពេញអូវ៉ែបាន។ បើសិនជាអ្នកមានបញ្ហាផ្សេងៗទាក់ទងនឹងក្រពេញនេះហើយ ការញ៉ាំអាហារផ្តល់សុខភាពក៏ជារឿងសំខាន់ដែលត្រូវធ្វើឲ្យបានដែរ។
ការថែរក្សាតុល្យភាពរបស់អ័រម៉ូនគឺជារឿងសំខាន់មួយដើម្បីជួយថែរក្សាភាពមានសុខភាពរបស់ក្រពេញអូវ៉ែ ហើយការញ៉ាំអាហារបានគ្រប់គ្រាន់អាចនឹងជួយឲ្យអ្នកទទួលបានលទ្ធផលទាំងនេះឯង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែបញ្ឈប់ ឬកាត់បន្ថយការទទួលទាន ដោយមិនខ្វល់ថាអ្នកមានជំងឺទាក់ទងនឹងក្រពេញអូវ៉ែឬអត់នោះទេ៖
- ផលិតផលធ្វើពីទឹកដោះគោ
- ផលិតផលធ្វើពីសណ្តែកសៀង និងសណ្តែកសៀង
- ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
- អាហារ ឬរបស់ផ្អែមៗ
- អាហារកៃឆ្នៃ
- ខ្លាញ់មិនផ្តល់សុខភាព៕