ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំជូត
បុគ្គលឆ្នាំជូត ជាបុគ្គលដែលមានចិត្តល្អ ដោយជួយអ្នកដទៃជានិច្ច។ នៅពេលដែលគេជួយអ្នកទាំងនោះច្រើន ផលដែលគេទទួលបានក៏មិនទាបដែរ ព្រោះតែចិត្តដ៏ល្អរបស់គេ។ ដូចនេះ ជីវភាពរបស់គេនឹងអាចដើរដល់ផ្លូវដែលល្អក្នុងថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំឆ្លូវ
បុគ្គលឆ្នាំឆ្លូវ មានចរិតដែលរឹងពឹង ហើយអាចទទួលភាពលំបាកគ្រប់យ៉ាង។ ជាពិសេស គេជាមនុស្សដែលមិនចូលចិត្តអង្វរឲ្យអ្នកដទៃជួយគេទេ ប៉ុន្តែគេបែរជាចេះថែរក្សាមនុស្សដែលជួយគេ។ ការចេះដឹងគុណនេះហើយ ទើបធ្វើឲ្យជីវិតគេមិនលំបាកវេទនាយូរឡើយ នឹងអាចចេញមុខមាត់ជាមិនខានឡើយ។
ឆ្នាំម្សាញ់
បុគ្គលឆ្នាំម្សាញ់ មានខួរក្បាលល្អ ថែមទាំងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ ជាពិសេស ឱកាសដែលគេអាចទទួលបានក៏មិនទាបដែរ ដោយអាចទទួលបានផលពីនោះ។ ដូចនេះ ជីវិតជាអ្នកមាន នឹងអាចកើតលើខ្លួនគេក្នុងថ្ងៃណាមួយជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)