អាប់សែកើតឡើងនៅពេលដែលមេរោគចូលទៅក្នុងរាងកាយតាមរយៈរបួសបើកមុខ។ អាប់សែច្រើនតែរីកធំ ហើយប្រហែលជាស្ទាប់ទៅក្តៅឧណ្ហៗ និងឈឺខ្លាំង។ Neumours Foundation បានណែនាំថា យកល្អគួរតែកុំញិច ច្របាច់ ឬស្ទាប់អង្អែលអាប់សែនោះអី។ អ្នកអាចប្រើទឹកក្តៅស្អំបាន។
ខណៈពេលដែលអាប់សែភាគច្រើនអាចព្យាបាលដោយខ្លួនឯងបាន តែខ្លះទៀតត្រូវការជួបគ្រូពេទ្យព្យាបាល។ Neumours បានណែនាំថា គួរតែតាមដានទៅលើអាការៈនៃការបង្ករោគដែលធ្ងន់ធ្ងរដូចជា៖
- អាប់សែដែលឈឺចាប់ខ្លាំង ក្រហម និងហើម
- មានស្នាមក្រហមនៅក្បែកន្លែងដែលមានអាប់សែនោះ
- ឈឺចាប់ ឬមិនស្រួលក្នុងខ្លួនគួរឲ្យកត់សម្គាល់
- គ្រុនញ៉ាក់ ឬក្តៅខ្លួន៕