ខ្សោះជាតិទឹក
ការខ្សោះជាតិទឹកអាចកើតឡើងបើសិនជាអ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់ ឬបាត់បង់ជាតិទឹកច្រើនពេក។ បន្ទាប់មក សម្ពាធឈាមនឹងធ្លាក់ចុះ ហើយប្រព័ន្ធសរសៃប្រសាទមិនអាចគ្រប់គ្រងវាបានល្អទេ ទើបធ្វើឲ្យអ្នកខ្យល់គរ។ ហេតុដូច្នេះហើយ យកល្អគួរតែញ៉ាំទឹកឲ្យបានច្រើន ជាពិសេសនៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពក្តៅខាងក្រៅ។ បើសិនជាទឹកនោមអ្នកទៅជាខាប់ មានន័យថាអ្នកត្រូវការញ៉ាំទឹកឲ្យច្រើនបន្តិច។
បេះដូងដើរខុសចង្វាក់
រឿងនេះពេលខ្លះអាចបន្ថយលំហូរ និងចំនួនឈាមដែលត្រូវចូលទៅខួរក្បាល ដែលជាហេតុនាំឲ្យអ្នកសន្លប់បាន។ វាប្រហែលជារឿងដំបូង ឬជាសញ្ញាជាក់ស្តែងតែមួយគត់នៃបញ្ហា។ ចូរទៅជួបគ្រូពេទ្យភ្លាមបើសិនជាអ្នកសង្ស័យថា មានបញ្ហាបេះដូងដើរខុសចង្វាក់ ដោយសារតែវាអាចជាសញ្ញាមយយនៃបញ្ហាបេះដូងធ្ងន់ធ្ងរដែលត្រូវការការព្យាបាល។
ស្ទះដង្ហើមរហូតដល់ស្វាយមុខមាត់
រឿងនេះកើតឡើងភាគច្រើនលើក្មេងអាយុពី ៦ខែ ទៅ ៥ឆ្នាំ។ ពួកគេយំខ្លាំងរហូតដល់លែងទទួលបានអុកស៊ីសែន និងធ្វើឲ្យមានការឆ្លើយតបដោយខ្លួនឯងមួយធ្វើឲ្យពួកគេសន្លប់តែម្តង។ ស្ថានភាពក្មេងៗទាំងនេះអាចប្រែមុខមាត់ទៅជាស្វាយមុខមាត់ សន្លប់ប្រហែលមួយនាទីក្រោយ និងអស់កម្លាំងតែម្តង។ ពួកគេមិនមានបំណងធ្វើបែបនេះទេ គ្រាន់តែវាកើតឡើងដោយមិនអាចគ្រប់គ្រងបាន។
ជាតិស្ករក្នុងឈាមចុះទាប
វាអាចធ្វើឲ្យអ្នកវិលមុខ ញ័រខ្លួន អស់កម្លាំង វង្វេងវង្វាន់ និងភ្នែកមើលឃើញព្រឹលៗ។ អ្នកច្រើនតែអាចដោះស្រាយបញ្ហានេះបានបើសិនជាបានញ៉ាំទឹកផ្លែឈើផ្អែមៗខ្លះ។ បើមិនអ៊ីចឹងទេ អ្នកងាយនឹងសន្លប់ណាស់។ បើសិនជារឿងនេះកើតឡើងមែន អ្នកត្រូវការប្រើថ្នាំ ប្រភេទ Glucagon ដើម្បីជួយឲ្យរាងកាយបញ្ចេញជាតិស្ករកាន់តែច្រើនចូលចរន្តឈាមឡើងវិញបាន។
ជំងឺទឹកនោមផ្អែម
ការឡើងខ្ពស់របស់ជាតិស្ករក្នុងឈាមដោយសារតែជំងឺទឹកនោមផ្អែមអាចបំផ្លាញដល់សរសៃប្រសាទក្នុងរាងកាយ ដែលជួយថែរក្សាសម្ពាធឈាមឲ្យនៅហ្នឹងធម្មតាបាន។ រឿងនេះអាចនាំឲ្យមានការធ្លាក់ចុះរបស់សម្ពាធឈាមខុសធម្មតា រហូតដល់ធ្វើឲ្យសន្លប់ ឬខ្យល់គរបាន។
ថ្នាំ
ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំប្រឆាំងការរលាក ប៉ះពាល់ដល់របៀបដែលបេះដូង និងសរសៃឈាមធ្វើការនៅពេលយើងឈរ។ វាអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ និងសន្លប់បាន។ ការប្រើប្រាស់អាំងស៊ុយលីនដើម្បីបញ្ចុះជាតិស្ករនៅពេលមានជំងឺនោមផ្អែមអាចធ្វើឲ្យកង្វះជាតិស្ករក្នុងឈាម ហើយក៏នាំឲ្យខ្យល់គរបានដែរ។ សម្រាប់មនុស្សចាស់ៗ ថ្នាំខុសៗគ្នាជាច្រើនពេលខ្លះត្រូវរួមគ្នាជាមួយនឹងជំងឺ និងស្ថានភាពដូចជា ក្រោកពីឈរឡើងក្នុងបន្ទប់ដែលកំពុងតែក្តៅស្រាប់ អាចធ្វើឲ្យអ្នកសន្លប់បាន។
ក្រោកឈរ
បើសិនជាអ្នកខ្យល់គរនៅពេលក្រោកឈរ អ្នកអាចមានជំងឺមួយឈ្មោះថា Postural Orthostatic Tachycardia Syndrome (POTS)។ វានឹងបង្កើនជីពចរច្រើននៅពេលអ្នកក្រោកឈរ។ អ្នកប្រហែលជាមានអារម្មណ៍មិនស្រួលខ្លួន វិលមុខ ញ័រសាច់ ឬបែកញើស ហើយបេះដូងប្រហែលជាឈប់លោតផង។ បន្ទាប់មកអាចនឹងសន្លប់ដែរ។ អ្នកអាចជួយខ្លួនឯងបានតាមរយៈការញ៉ាំទឹកឲ្យបានច្រើន បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ហើយព្យាយាមក្រោកឈរយឺតៗវិញ។
បញ្ហាបេះដូង
សាច់ដុំបេះដូងដែលខូចខាត សរសៃឈាមដែលស្ទះ ឬរួមតូច (ជំងឺសរសៃឈាមបេះដូង) និងបញ្ហាផ្សេងៗទៀតអាចបញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែនដែលធ្លាប់តែគ្រប់គ្រាន់ទៅជាខ្វះខាត់ ជាពិសេសខួរក្បាលតែម្តង។ នៅពេលវាធ្វើឲ្យអ្នកខ្យល់គរ គេហៅវាថា Cardiac Syncope។ វាប្រហែលជាកើតឡើងដោយមិនមានការប្រាប់មុនទេ ពេលខ្លះកើតឡើងម្តងហើយម្តងទៀតក្នុងរយៈពេលណាមួយផង។ ចូរទៅជួបគ្រូពេទ្យភ្លាមបើសិនជាអ្នកមានសញ្ញាសង្ស័យបែបនេះ ឬធ្លាប់ឈឺដើមទ្រូង បេះដូងដើរខុសចង្វាក់ អស់កម្លាំង ឬអាការៈផ្សេងៗទៀត។
ក្អក
រឿងនេះកើតឡើងជាពិសេសបើសិនជាវាក្អកខ្លាំង ហើយមិនអាចបញ្ឈប់វាបាន ហើយក៏មិនអាចធ្វើឲ្យឈាមដឹកនាំអុកស៊ីសែនបានគ្រប់គ្រាន់ដែរ ហើយក៏ធ្វើឲ្យទៅជាខ្យល់គរតែម្តងទៅ។ វាកើតឡើងជាញឹកញាប់លើទារកដែលមានជំងឺក្អកមាន់ ប៉ុន្តែមិនទាំងអស់ឡើយ។ ជំងឺហឺតដែលធ្វើឲ្យពិបាកដកដង្ហើមដែរនោះក៏មានឥទ្ធីពលស្រដៀងគ្នាដែរ៕