ស្រ្តីគ្រប់រូបច្រើនតែព្យាយាមចៀសឲ្យឆ្ងាយពីអាហារដែលគេមានប្រតិកម្មអាឡែហ្ស៊ីនៅពេលពួកគេមានផ្ទៃពោះ និងបំបៅដោះកូន។ ទោះបីជាការណែនាំថ្មីនិយាយថា ស្រ្តីមិនគួរណាចៀសវាងអាហារណាទាំងអស់ក្នុងពេលមានផ្ទៃពោះ តែពួកគេនៅតែមិនប្រាកដថាធ្វើវាដដែល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញ៉ាំអាហារមានប្រតិកម្មអាឡែហ្ស៊ីក្នុងពេលមានផ្ទៃពោះអាចការពារកូនអ្នកពីការមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារបានជាពិសេសបើសិនជាអ្នកកំពុងតែបំបៅដោះកូនតែម្តង។ 

តាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ Boston Children’s Hospital និង Harvard Medical School និងបានចុះផ្សាយក្នុងសារព័ត៌មាន Journal of Experimental Medicine បានឲ្យដឹងថា កណ្តុរដែលស៊ីអាហារបង្កអាឡែហ្ស៊ីនឹងបញ្ជូនអង់ទីគ័រការពារខ្លួនទៅកាន់កូនរបស់វាដែលកំពុងតែបំបៅដោះ។ 

ទឹកដោះម្តាយអាចការពារការមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារបាន

ទារកដែលកើតពីម្តាយដែលបានប៉ះពាល់នឹងប្រូតេអ៊ីនស៊ុតក្នុងពេលមានផ្ទៃពោះត្រូវបានការពារពីប្រតិកម្មអាឡែហ្ស៊ីទោះបីជាម្តាយមិនបានញ៉ាំក៏ដោយ។ មានន័យថា​ការការពារពីការប៉ះពាល់ទារកក្នុងផ្ទៃនឹងជួយប្រព័ន្ធភាពស៊ាំរបស់ពួកគេកុំឲ្យមានប្រតិកម្មអាឡែហ្ស៊ីបាន។ យ៉ាងណាមិញ ឥទ្ធិពលការពារនេះគឺខ្លាំងបំផុតនៅពេលទារកបៅដោះម្តាយ។ 

វាមិនត្រឹមតែកូនទទួលប្រយោជន៍ពីទឹកដោះម្តាយទេ តែទឹកដោះចេញពីម្តាយដែលប៉ះពាល់នឹងអាហារមានប្រតិកម្មអាឡែហ្ស៊ីខ្លួនឯងបែរជាជួយការពារកូនរបស់ខ្លួនកុំឲ្យមានប្រតិកម្មអាឡែហ្ស៊ីនឹងនៅពេលគេញ៉ាំនៅថ្ងៃក្រោយទៀត។ 

ការពន្យល់តាមបែបវិទ្យាសាស្រ្ត

តើអ្នកកំពុងតែឆ្ងល់ថាតើរឿងនេះកើតឡើដោយរៀបម៉េចមែនទេ? និយាយឲ្យខ្លីទៅគឺថា កណ្តុរដែលមានផ្ទៃពោះ ហើយស៊ីអាហារដែលជម្រុញដល់ប្រតិកម្មអាឡែហ្ស៊ីនឹងបញ្ជូនអង់ទីគ័រការពារខ្លួនទៅកាន់កូនរបស់វាតាមរយៈការបំបៅដោះ។ អង់ទីគ័រនឹងធ្វើឲ្យកូនកណ្តុរអាចផលិតកោសិកាប្រព័ន្ធភាពស៊ាំ T Cell ដើម្បីប្រឆាំងនឹងសារធាតុបង្កអាឡែហ្ស៊ី។ 

ទឹកដោះចេញពីមេកណ្តុរដែលប៉ះពាល់នឹងអាហារបង្កអាឡែហ្ស៊ីមានប្រូតេអ៊ីនអាហារស្មុគស្មាញ ជាមួយនឹងអង់ទីគ័ររបស់គាត់ដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ពិតណាស់ វានឹងបញ្ជូនទៅក្នុងកូនកណ្តុរ។ ជាមួយគ្នានឹងប្រូតេអ៊ីនក្នុងពោះវៀនទារក និងកោសិកាប្រព័ន្ធភាពស៊ាំមួយចំនួន កំផ្លេចប្រូតេអ៊ីនអង់ទីគ័រ ចេញពីម្តាយនឹងត្រូវផ្តល់ឲ្យមានការលូតលាស់ប្រព័ន្ធភាពស៊ាំរបស់កូន។ 

គេជឿថា យន្តការដូចគ្នានេះគឺកើតឡើងដូចគ្នាលើកូនមនុស្សដែរ។ យ៉ាងណាមិញ ដើម្បីបញ្ជាក់កាន់តែច្បាស់អំពីការស្រាវជ្រាវនេះ លុះត្រាតែមានការពិសោធន៍លើស្រ្តីជាម្តាយតែម្តងទៀតដឹង៕