ចង្វាក់របស់បេះដូងមនុស្សពេញវ័យដែលលោតធម្មតាក្នុងពេលសម្រាកនោះគឺពី ៦០ ទៅ១០០ដងក្នុងមួយនាទី។ បើសិនជាអ្នកមានបញ្ហាបេះដូងដើរយឺតវិញគឺបេះដូងលោតតិចជាង ៦០ដងក្នុងមួយនាទី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាការៈបេះដូងដើរយឺតអាចជាបញ្ហាមួយធ្ងន់ធ្ងរបើសិនជាបេះដូងមិនអាចផ្តល់ការផ្គត់ផ្គង់ឈាមដែលមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ យ៉ាងណាមិញ អ្នកខ្លះក៏មិនមានរោគសញ្ញា ឬផលប៉ះពាល់អ្វីដែរនៅពេលពួកគេមានបញ្ហាបេះដូងដើរយឺត។
ចំពោះផលវិបាកនៃអាការៈបេះដូងដើរយឺតដែលមិនបានព្យាបាលនោះគឺអាស្រ័យទោតាមភាពដើរយឺតរបស់បេះដូង កន្លែងដែលមានបញ្ហាចរន្តអគ្គិសនីក្នុងបេះដូង និងការខូចខាតផ្សេងៗដែលកើតឡើងលើបេះដូងផ្ទាល់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអាការៈបេះដូងដើរយឺតពិតជាបង្កជារោគសញ្ញាអ្វីមួយមែននោះ ផលប៉ះពាល់វាអាចនឹងកើតឡើងដែរដូចជា៖
- ឧស្សាហ៍ដួលសន្លប់
- ខ្សោយបេះដូង
- អាចស្លាប់ភ្លាមៗដោយសារតែបេះដូងឈប់ដែរ៕