ស្ពៃក្តោបគឺជាបន្លែដ៏ពេញនិយមមួយប្រភេទនៅស្រុកយើង ហើយវាក៏ជាអាហារធម្មជាតិដែលគេប្រើសម្រាប់ព្យាបាលជំងឺដំបៅក្រពះបែបធម្មជាតិផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានគ្រូពេទ្យជាច្រើនបានប្រើវាអស់រយៈពេលច្រើនឆ្នាំហើយក្នុងការព្យាបាលជំងឺដំបៅក្រពះមុនពេលប្រើថ្នាំផ្សះ។
បន្លែមួយនេះសម្បូរទៅដោយវីតាមីន C ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទជួយបង្ការ និងព្យាបាលការបង្ករោគដោយមេរោគក្រពះ H. pylori។ ការបង្ករោគមួយនេះភាគច្រើនជាមូលហេតុនៃជំងឺដំបៅក្រពះតែម្តង។
តាមពិតទៅ ការសិក្សាលើសត្វជាច្រើនបានបង្ហាញថា ស្ពឹកក្តោបមានប្រសិទ្ធភាពព្យាបាល និងបង្ការបញ្ហាដំបៅនៅផ្លូវក្រពះពោះវៀនបានយ៉ាងទូលំទូលាយដោយរួមទាំងដំបៅក្រពះផងដែរ។
សម្រាប់មនុស្សវិញ ការសិក្សាថ្មីបានសង្កេតឃើញថា ការញ៉ាំទឹកស្ពៃក្តោបស្រស់រាល់ថ្ងៃអាចជួយព្យាបាលជំងឺដំបៅក្រពះយ៉ាងមានប្រសិទ្ធភាពជាងការព្យាបាលធម្មតា។ ជាក់ស្តែង ក្នុងការសិក្សាមួយដែលមានអ្នកចូលរួមប្រមាណ ១៣នាក់ដែលសុទ្ធសឹងតែមានជំងឺដំបៅក្រពះ និងផ្លូវរំលាយអាហារខាងលើទាំងអស់ ដោយពួកគេតម្រូវឲ្យញ៉ាំទឹកស្ពៃក្តោបស្រស់ៗ ៩៤៦មីលីលីត្រក្នុងមួយថ្ងៃ។ លទ្ធផលឃើញថា ដំបៅរបស់អ្នកទាំងអស់នោះបានជាក្រោយពីធ្វើបែបនេះបាន ៧ ទៅ១០ថ្ងៃ។ នេះមានន័យថា ការព្យាបាលតាមបែបធម្មជាតិមួយនេះអាចជួយឲ្យដំបៅជាលឿនជាងការព្យាបាលធម្មតារហូតដល់ ៣.៥ ទៅ៦ដងឯណោះ។ ការសិក្សាមួយផ្សេងទៀតបានឲ្យដឹងថា អ្នកជំងឺដំបៅក្រពះ ១០០នាក់ដែលបានញ៉ាំទឹកស្ពៃក្តោបក្នុងចំនួនដូចគ្នាដែរនោះ ឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីព្យាបាលរួច គឺអត្រាអ្នកលែងមានរោគសញ្ញាមានរហូតដល់ ៨១ភាគរយឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៅមិនទាន់រកឃើញសារធាតុណាមួយដែលជំរុញដល់ភាពជាសះស្បើយរបស់ស្ពៃក្តោបចំពោះដំបៅក្រពះនេះនៅឡើយទេ ហើយក៏មិនទាន់មានការសិក្សាថ្មីណាមួយបញ្ជាក់នៅឡើយដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលគេដឹងនោះគឺថា ទឹកស្ពៃក្តោបមានសារធាតុជាច្រើនដែលអាចជួយបង្ការ និងជួយឲ្យដំបៅក្រពះឆាប់ជា។ ស្ពៃក្តោបសម្បូរវីតាមីន C ដែលមានសមត្ថភាពជួយការពារដែរ៕