Join with Health.com.kh on Telegram

ការត្អើកកើតឡើងនៅពេលដែលសាច់ដុំសន្ទះទ្រូងនិងពោះស្រាប់តែកន្ត្រាក់ភ្លាមៗដោយខ្លួន ឯង ទើបជាហេតុនាំឲ្យកើតជាសម្លេងត្អើកនៅត្រង់បំបង់សម្លេងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការត្អើកគឺជាសកម្មភាពរេហ្វ្លិកមួយ ដែលមានន័យថា អ្នកមិនអាចធ្វើអ្វីបានដើម្បីគ្រប់គ្រងវាឡើយ។ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរទេ ហើយភាគច្រើនវានឹងបាត់ទៅវិញនៅរយៈពេលពីរទៅបីនាទីក្រោយ។ 

ការត្អើកច្រើនតែកើមានជាញឹកញាប់បំផុតលើទារកអាយុក្រោម ១២ខែ។ តាមពិត ទារកឧស្សាហ៍ត្អើកណាស់នៅពេលគេនៅក្នុងពោះម្តាយតាំងពីមិនទាន់កើតម្លេះ។ 

ការត្អើកមិនមែនជាហេតុផលដែលត្រូវបារម្ភទេ ហើយវាជាទូទៅក៏មិនបណ្តាលឲ្យកូនថប់ដង្ហើមដែរ ប៉ុន្តែគេនឹងបាត់ត្អើកវិញក្នុងរយៈពេលប្រាំ ទៅដប់នាទីក្រោយ។ បើសិនជាមិនបាត់វិញនៅរយៈពេល ពីរម៉ោងក្រោយទេ អ្នកគួរតែដល់ពេលទៅជួបពេទ្យហើយ។ 

ទារកច្រើនតែត្អើកនៅពេលគេបៅ ហើយពេលខ្លះក៏ត្អើកដោយគ្មានមូលហេតុដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះហើយ វាគ្មានមូលហេតុដែលអ្នកត្រូវព្យាយាមដើម្បីបញ្ឈប់ការត្អើករបស់គេដែរ ប៉ុន្តែពេលខ្លះ ការបំបៅដោះ ឬទឹកអាចជួយបញ្ឈប់ត្អើកបាន។ 

បើសិនជាអ្នកយល់ថា កូនឧស្សាហ៍ត្អើកក្នុងពេលបៅ អ្នកគួរតែកាត់បន្ថយការបំបៅគេ និងទុកពេលឲ្យគេសម្រាកច្រើនបន្តិចទៅ៕