បើសិនជាអ្នកស្ថិតក្នុងស្ថានភាពគ្រួសារក្រលំបាក អ្នកពិតជាធ្លាប់ហើយរឿងគេងនៅលើដី ហើយសឹងតែសប្បាយចិត្តខ្លាំងនៅពេលបានគេងនៅលើឥដ្ឋការ៉ូទៀតដោយសារតែត្រជាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានមនុស្សមួយចំនួននិយាយថា ការគេងផ្ងាលើឥដ្ឋការ៉ូអាចជួយដល់ការឈឺខ្នង ខណៈពេលអ្នកខ្លះទៀតនិយាយថា មានផាសុកភាពជាង។ 

តើការគេងលើការ៉ូនៅដីពិតជាអាចជួយសម្រួលដល់ការឈឺខ្នងមែនទេ?

វាមិនមានអំណះអំណាងបែបវិទ្យាសាស្រ្តណាមួយដែលថា ការគេងបែបនេះជួយបំបាត់ការឈឺខ្នងឡើយ វាគ្រាន់តែជាអ្វីដែលមនុស្សជាច្រើនជឿថានឹងកើតឡើងប៉ុណ្ណោះ។ យ៉ាងណាមិញ និយាយដល់ការគេងលើពូកទន់ៗ គឺមិនមានអ្វីជួយច្រើនឡើយ តែវានឹងធ្វើឲ្យរាងកាយធ្លាក់ចុះក្រោម រហូតដល់ប៉ះពាល់ដល់កំណោងឆ្អឹងកងខ្នង និងបង្កជាការឈឺចាប់បាន។ តាមពិតទៅ បើសិនជាពូកអ្នកទន់ខ្លាំង គួរតែរកបន្ទះក្តាមួយដាក់ពីក្រោមពូកនោះ ឬយកវាដាក់គេងលើការ៉ូដីតែម្តងក៏បានដែរ។ ខណៈពេលដែលផ្ទៃកម្រាលដែលត្រូវគេងពីលើវារឹងលម្មអាចជួយបំបាត់ការឈឺខ្នងបានក៏ដោយ តែវាក៏អាស្រ័យទៅតាមកត្តាជាច្រើនទៀតដែរដូចជា៖

  • មូលហេតុនៃការឈឺចាប់
  • ជំហរនៃការគេង

តើវាអាចជួយព្យាបាលការគាបសរសៃប្រសាទនៅគូថ ឬ Sciatica ដែរទេ?

ការឈឺចាប់ដោយសារតែគាបសរសៃប្រសាទនៅគូថ  Sicatica គឺជាការឈឺចាប់មួយប្រភេទដែលកើតឡើងលើសរសៃប្រសាទ Sciatic ដែលរត់ពីចង្កេះទៅសន្លាក់ត្រគាក កំប៉េះគូថ និងជើងទាំងសងខាង។ វាច្រើនតែបង្កឡើងដោយសាករលានឆ្អឹងកងខ្នង។ វាមិនខុសគ្នានឹងការឈឺខ្នងទេ គឺអាចស្រួលបួលវិញបានខ្លះតាមរយៈការគេងលើពូកដែលរឹងៗបន្តិច។ សម្រាប់ផ្ទៃកម្រាលដែលទន់ៗអាចធ្វើឲ្យអាការៈនៃការឈឺចាប់នេះកាន់តែធ្ងន់ធ្ងរបានដោយសារតែវាដាក់សម្ពាធលើខ្នង និងសន្លាក់ឆ្អឹងកងខ្នង។ 

តើវាអាចជួយដល់ជំហររាងកាយដែរទេ?

សម្រាប់ផ្ទៃកម្រាលគេងទន់ៗអាចធ្វើឲ្យឆ្អឹងកងខ្នងកោង ខណៈពេលដែលផ្ទៃរឹងៗអាចទ្រទ្រង់ដល់ឆ្អឹងកងខ្នងបានវិញ។ មនុស្សជាច្រើននិយាយថា ផ្ទៃគេងដែលរឹងៗអាចជួយឲ្យឆ្អឹងកងខ្នងរបស់ពួកគេត្រង់ល្អ ដូច្នេះវាអាចជួយដល់ជំហររាងកាយបាន។ ប៉ុន្តែបើសិនជាអ្នកមានបញ្ហាជំហរមិនល្អ ឬមានបញ្ហាកំណោងឆ្អឹងកងខ្នងដូចជា Scoliosis ឬ Kyphosis គួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសម្រេចចិត្តគេងបែបនេះ។ 

ថ្វីបើមានមនុស្សមួយចំនួនយល់ថា ពួកគេមានអារម្មណ៍ល្អក្រោយពីគេងលើឥដ្ឋការ៉ូរួច តែវាក៏អាចមានផលរំខានធំៗរបស់វាមួយចំនួនដែរដូចជា៖

ឈឺខ្នងកាន់តែខ្លាំង

ខណៈពេលដែលអ្នកខ្លះនិយាយថា វាអាចបន្ថយការឈឺចាប់ តែខ្លះទៀតនិយាយថាកាន់តែឈឺលើសដើមទៅវិញទេ។ និយាយទៅ ការគេងលើផ្ទៃមួយដែលកាន់តែរឹង វាកាន់តែផ្តល់ភាពពិបាកដល់ឆ្អឹងខ្នងរក្សាកំណោងរបស់វា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះការគេងលើផ្ទៃដែលកាន់តែរឹងនោះគឺមិនមិនមានប្រសិទ្ធភាពក្នុងការបន្ថយការឈឺខ្នងឡើយ។ 

ប្រតិកម្មអាឡែហ្ស៊ី

ការគេងនៅលើដី ឬកម្រាលការ៉ូមានធូលី និងភាពគគ្រិចច្រើនជាងការគេងលើគ្រែធម្មតា ជាពិសេសការគេងលើកម្រាលព្រំតែម្តង ដោយសារតែវាជាប្រភពប្រមូលផ្តុំដោយសារធាតុបង្កអាឡែហ្ស៊ីដូចជា ធូលីដី សត្វល្អិត ឬផ្សិតជាដើម។ 

ប្រឈមខ្ពស់នឹងជំងឺផ្តាសាយ

ចាប់តាំងពីអាកាសធាតុកាន់តែក្តៅមក ការគេងលើការ៉ូច្រើនតែត្រជាក់ជាង ហើយក៏ជាទីពេញនិយមច្រើនដែរ។ វាប្រហែលជាជួយឲ្យមានអារម្មណ៍កាន់តែល្អនៅពេលគេងលើការ៉ូនៅពេលរដូវក្តៅ។ ប៉ុន្តែក្នុងរដូវរងារវិញ ការ៉ូដែលត្រជាក់អាចបន្ថយកម្តៅរាងកាយកាន់តែលឿន ហើយក៏ងាយនឹងធ្វើឲ្យកើតជំងឺផ្តាសាយជាងធម្មតាបានដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង